កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាសម្ដែងស្រី Song Ha Yoon ទទួលបានប្រជាប្រិយភាពជាខ្លាំងក្លាក្នុងអាជីពជាតារាសម្ដែង១៥ឆ្នាំមកនេះ បន្ទាប់ពីនាងសម្ដែងជាតួរង ចិត្តក្បត់ នៅក្នុងរឿង Marry My Husband។ មិនតែប៉ុណ្ណោះ ការសម្ដែងរបស់នាង ត្រូវបានគេសរសើរថា ល្អឥតខ្ចោះ ធ្វើឲ្យអ្នកទស្សនាមើលជក់ចិត្តតាមសាច់រឿង។
ដោយឡែក ទើបតែល្បីល្បាញមិនទាន់បានប៉ុន្មានផង ស្រាប់តែមានបុគ្គលម្នាក់ បានអះអាង នៅក្នុងបណ្ដាញសង្គមថា ចរិតរបស់ Ha Yoon អាក្រក់មិនខុសពីក្នុងរឿងនោះទេ។ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដែលចោទប្រកាន់នោះ គឺជាអតីតមិត្តរួមថ្នាក់កាលរៀនវិទ្យាល័យដែលអះអាងថា នាងត្រូវបាន Ha Yoon ទះកំផ្លៀងធ្វើបាបរយៈពេល៩០នាទីឯណោះ។
លើសពីនោះ អតីតមិត្តរួមថ្នាក់ម្នាក់ក៏បានប្រាប់ដែរថា ការចោទប្រកាន់នេះ ច្បាស់ជាពិត។ មិត្តល្អរបស់នាងក៏ត្រូវ Song Ha Yoon ធ្វើបាបដូចគ្នាដែរ។ រូបនាងមានអារម្មណ៍ព្រឺសម្បុរណាស់ នៅពេលដែលឃើញការសម្ដែងរបស់Song Ha Yoon ក្នុងរឿង ជាពិសេស ពេលនាងបង្ហាញមុខនៅក្នុងកញ្ចក់ទូរទស្សន៍ធ្វើដូចជាមនុស្សល្អ។
ផ្ទុយទៅវិញ Starship ដែលផលិតកម្មគ្រប់គ្រងលើតារាសម្ដែងស្រីរូបនេះ បានចេញមុខមកបញ្ជាក់ថា ការចោទប្រកាន់នេះគឺមិនពិតនោះទេ ដោយ Song Ha Yoon មិនដែលបានជួបបុគ្គលដែលអះអាងថា ជាមិត្តរួមថ្នាក់នោះឡើយ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]