កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែងស្រី Song Ha Yoon ដែលសម្ដែងជាតួរង ចិត្តក្បត់ នៅក្នុងរឿង Marry My Husband បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងចម្លើយសារភាពរបស់នាង ពាក់ព័ន្ធនឹងករណី ត្រូវគេចោទប្រកាន់រឿងអាស្រូវពីអតីតមិត្តរួមថ្នាក់។
គួររំលឹកផងដែរថា អតីតមិត្តរួមថ្នាក់កាលរៀនវិទ្យាល័យ បានអះអាង នៅក្នុងបណ្ដាញសង្គមថា នាងត្រូវបាន Ha Yoon ទះកំផ្លៀងធ្វើបាបរយៈពេល៩០នាទីឯណោះ។ ដោយឡែក បើយោងតាមការបង្ហោះសាររបស់ Starship Entertainment បានទទួលស្គាល់ថា Song Ha Yoon ពិតជាធ្លាប់ត្រូវបានបង្ខំឲ្យប្ដូរសាលាពាក់ព័ន្ធនឹងករណីបង្កហិង្សា ក៏ដូចជាខុសច្បាប់សាលានេះពិតមែន។
ប៉ុន្ដែ គេសូមច្រានចោលចំពោះ បុគ្គលដែលអះអាងថា ខ្លួនជាអតីតមិត្តរួមថ្នាក់ ធ្លាប់ត្រូវ តារាសម្ដែងរូបនេះ ទះកំផ្លៀង ដោយហេតុថា វាមិនមែនជាការពិត Song Ha Yoon មិនធ្លាប់ជួបបុគ្គលនេះទេ។ លើសពីនោះ ខាងផលិតកម្មក៏បានប្រកាសដែរថា ខ្លួននឹងចាត់វិធានការស៉ើបអង្កេត ក៏ដូចជាស្វែងរកភស្ដុតាងបញ្ជាក់ភាពស្អាតស្អំផងដែរ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]