បរទេស៖ ថ្មីៗនេះ តារា​ចម្រៀង​ប៉ុបដ៏ល្បី វ័យ ៣៩ ឆ្នាំ Katy Perry បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ជាមួយ​នឹង​ម៉ូដ​សម្លៀកបំពាក់របស់នាង ស្របពេលដែលបានបង្ហាញខ្លួន នៅលើ​កម្រាល​ព្រំ​ក្រហម កម្មវិធី iHeartRadio Music Awards ក្នុង​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ទី ១ ខែ​មេសាកន្លងទៅនេះ ។

Katy Perry
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាចម្រៀងស្រី Katy Perry បានអង្រួនចិត្តទស្សនិកជនជាច្រើន ដោយបានពាក់​រ៉ូប​សំណាញ់​ មើលខោអាវឈុតក្នុងពណ៌​ខ្មៅ បញ្ចេញរូបរាងដ៏ស្រស់ស្អាត ជាពិសេស រួមបញ្ចូលគ្នាជាមួយនឹង ស្បែកជើងកវែងខ្ពស់ និងវ៉ែនតា ដើម្បីបង្កើតស្ទីលសិចស៊ី និងទាន់សម័យមួយកម្រិតទៀត។

Katy Perry

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការបង្ហាញខ្លួនលើកនេះ Katy Perry ​បាន​បង្ហាញសម្រស់យ៉ាង​ជឿជាក់​ នៅ​ពី​មុខ​កញ្ចក់​កាមេរ៉ា​ លើ​កម្រាល​ព្រំ​ក្រហម​ ខណៈនៅក្នុងព្រឹត្តិការណ៍នេះ នាងក៏បានចូលរួមតែម្នាក់ឯង ដោយគ្មានវត្តមានគូដណ្តឹង លោក Orlando Bloom នោះឡើយ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]