កូរ៉េខាងត្បូង៖ សម្រស់របស់ Jisoo ដែលជាតារាចម្រៀងសមាជិកក្រុម BLACKPINK តែងតែត្រូវគេលើកយកមកសរសើរជារឿយៗ ព្រោះនាងមានផ្ទៃមុខស្រស់ស្អាតបែបព្រះនាងដ៏ទន់ភ្លន់ និងរក្សារូបភាពជានារីម្នាក់ដ៏សុភាពរាបសារ គឺពុំសូវស្លៀកពាក់ស៊ិចស៊ីនោះឡើយ។

 Jisoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Jisoo បានចេញមកបង្អួតសម្រស់ដល់អ្នកគាំទ្រទៀតហើយ ជាមួយនឹងស្ទាយ៍ប្រចាំរបស់នឹងគឺ ស្ទាយ៍ទន់ភ្លន់ ស្រស់ស្រាយ ដោយថតដាក់ទស្សនាវដ្ដី Vogue Korea ។

 Jisoo

ក្នុងរូបភាពដែលត្រូវបានចែករំលែកនោះ យើងឃើញថា Jisoo បានស្លៀករ៉ូបក្រឡាសលាយផ្កាឈូក មានខ្សែក្រវាត់រឹបត្រង់ចង្កេះ ដែលរ៉ូបនេះត្រូវកាត់ដេរយ៉ាងប្រណីតដោយ អ្នកច្នៃម៉ូត Maria Garzia Chuiri ជានាយកផ្នែកប្រតិបត្តិរបស់ Dior។

 Jisoo

ចំណែកសក់វិញគឺនាងគាបត្រង់ ពុះកណ្ដាលទម្លាក់ចុះមកក្រសោបផ្ទៃមុខ ដែលផាត់បែបផ្កាឈូកស្រាលៗ ហើយពេលដាក់ជាមួយនឹងផ្ទៃពណ៌ផ្កាឈូកទៀតនោះ គឺរឹតតែលើកសម្រស់នាងឲ្យស្រស់ស្អាតទន់ភ្លន់៕  

រូបភាព​​​ថ្មីរបស់ Jisoo
វីដេអូ ថ្មីរបស់ Jisoo

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]