បរទេស៖ កាលពីថ្ងៃទី២ ខែមេសាកន្លងទៅនេះ ទស្សនាវដ្ដី Forbes បានប្រកាសបញ្ជីមហាសេដ្ឋីថ្មីប្រចាំឆ្នាំនេះ រួមមានទាំងតារាចម្រៀងស្រី Taylor Swift ផងដែរ។
ក្នុងនោះ ទស្សនាវដ្តីបានសរសេរថា «អ្នកចំណូលថ្មីដ៏ល្បីបំផុតគឺ Taylor Swift ដែលដំណើរទេសចរណ៍ឆ្លងកាត់ទ្វីបទាំងប្រាំ បានបំបែកកំណត់ត្រាជាមួយនឹងការលក់បាន មួយពាន់លានដុល្លារ» ។
យោងតាមទស្សនាវដ្ដី Forbes ក៏បានបង្ហាញទៀតថា Taylor Swift គឺជាតារាចម្រៀងដំបូងគេ ដែលសម្រេចបាននូវទ្រព្យសម្បត្តិចំនួន ១០ ដោយផ្អែកលើតន្ត្រី និងផលិតផលទេសចរណ៍តន្រ្តីតែប៉ុណ្ណោះ ព្រមទាំងបានបញ្ជាក់ថា៖
កាលពីឆ្នាំមុន ទស្សនាវដ្ដី Billboard បានរាយការណ៍ថា Taylor ទទួលបានចំណូលពីសំបុត្រទស្សនាប្រហែល ៩០០ លានដុល្លារអាមេរិក ពីកម្មវិធី The Eras Tour នៅសហរដ្ឋអាមេរិក (៣,៣ លានសំបុត្រក្នុង ៥៣ កម្មវិធី)។ ជាមួយនឹងការសម្តែងចំនួន ១៣ បន្ថែមទៀតនៅអាមេរិកឡាទីន តារាចម្រៀងរូបនេះ ទំនងជាអាចរកចំណូលបន្ថែមពី ៦០ លានទៅ ៧៥ លានដុល្លារ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]