តៃប៉ិ៖ គ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ បានវាយប្រហារភាគខាងកើតរបស់កោះតៃវ៉ាន់ កាលពីថ្ងៃពុធ (៣ មេសា) ដែលជាអ្វីដែលត្រូវបានគេពិពណ៌នា ថាជាកម្រិតខ្លាំងបំផុតក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ ក្នុងប្រទេសតៃវ៉ាន់។
លោក Wu Chien-fu នាយកមជ្ឈមណ្ឌលរញ្ជួយដីនៃទីក្រុងតៃប៉ិ បានប្រាប់អ្នកយកព័ត៌មានថា វាជាការរញ្ជួយដីកម្រិតខ្លាំងមួយ បើប្រៀបធៀប ការរញ្ជួយដីនៅខែកញ្ញាឆ្នាំ ១៩៩៩ ដែលមានកម្រិត ៧.៦ រិចទ័រដែលបានសម្លាប់មនុស្ស ២,៤០០នាក់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការរញ្ជួយដីដែលបានវាយប្រហារភ្លាមៗនៅម៉ោង ៧: ៥៨ នាទីព្រឹក ព្រឹក(ម៉ោងក្នុងស្រុក)មួយនេះ មានជម្រៅដល់ទៅ ១៥.៥គីឡួម៉ែត្រឯណោះ ដែលវាក៏បានធ្វើឱ្យមានការព្រមាន អំពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសជប៉ុន និងហ្វីលីពីនផងដែរ។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា រលកធំៗបានបក់ទៅលើកោះ Okinawa ផងដែរ។ ត្រឹមតែប៉ុណ្ណោះ ហ្វីលីពីនបានព្រមានអំពី រលកយក្សស៊ូណាមិផងដែរ និងបានអំពាវនាវឱ្យមានការជម្លៀសចេញពីតំបន់ឆ្នេរ។
ប្រភព៖ channelnewsasia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]