កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST ដែលផលិតដោយទូរទស្សន៍ ហង្សមាស HDTV កំពុងចាក់ផ្សាយរដូវកាលទី២ នៅរៀងរាល់ថ្ងៃសៅរ៍ម៉ោង 8យប់ ជាមួយនឹងវត្តមានកំពូលគណៈកម្មការដ៏មានប្រជាប្រិយភាពទាំង ៤រូប ដែលបានបង្ហាញខ្លួនយ៉ាងលេចធ្លោមកជ្រើសរើសកាត់សេចក្តីដល់បេក្ខជន ដែលសុទ្ធតែល្អៗសំឡេងពីរោះប្លែកៗជាច្រើននាក់។

ឈានមកដល់វគ្គថ្មី BEAT THE TEAM នេះ លក្ខខណ្ឌក៏ត្រូវបានប្តូរខុសកាលពីវគ្គមុន ដែលនៅក្នុងវគ្គនេះ បេក្ខជនទាំងអស់ត្រូវបានចាប់គូនិងដាក់វិញ្ញាសារបទចម្រៀងដោយគណៈកម្មការទាំង៤ផ្ទាល់។ ដោយតម្រូវឲ្យពីរក្រុមត្រូវប្រកួតគ្នាក្នុងបទចម្រៀងតែមួយ បកស្រាយម្តងមួយក្រុម ហើយបេក្ខជនណាដែលធ្វើបានល្អ និងត្រូវជ្រើសរើសឲ្យជាប់ទៅកាន់វគ្គបន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនោះគឺបេក្ខនារីឆ្នើមពីររូបកាលពីវគ្គមុនគឺ លីន សោម៉ា និង យ៉ាង ចាន់រតនា ត្រូវបានចាប់គូជាក្រុមដែលត្រូវបកស្រាយរួមគ្នាលើវិញ្ញាសារបទចម្រៀងដ៏ពិបាកមួយ ហើយជាក់ស្តែងដែលរឹតតែធ្វើឲ្យទស្សនិកជនស្មានមិនដល់នោះ គឺអ្នកទាំងពីរបានសាងកំហុសតិចតួចដែលភាគច្រើនគិតថាអ្នកទាំងពីរប្រាកដជាធ្វើបានដោយរលូន។ ទោះយ៉ាងណា កំហុសដ៏តិចតួចនូវតែមិនអាចស្មើនៅគុណភាពក្លាវក្លារបស់សំឡេងអ្នកទាំងពីរឡើយ។

ទីបំផុតអ្នកទាំងពីរក៏អាចឆ្លងផុតនៅវគ្គដ៏គ្រោះថ្នាក់នេះបានដោយជោគជ័យ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី2 ដែលទទួលបានការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ GANZBERG មានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]