កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តទាំងអស់ ប្រាកដជាស្គាល់អ្នកនាង Kim Tae Hee ជាតារាសម្ដែងស្រីជួរមុខម្នាក់របស់ប្រទេសកូរ៉េខាងត្បូង ដែលមានសម្រស់ស្រស់ស្អាតខ្លាំង។ អ្នកនាងបានរៀបការជាមួយនឹងលោក Rain តារាចម្រៀង និងមានចំណងដៃកូនពីរនាក់ជាមួយគ្នា។

Kim Tae Hee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជីវិតគ្រួសារបស់ Kim Tae Hee និង Rain ពិតជាមានក្ដីសុខណាស់ ហើយថ្មីៗទៅនេះ រូបថតមួយសន្លឹករបស់អ្នកនាងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។

Kim Tae Hee

ក្នុងថ្ងៃខួបកំណើតវ័យ៤៤ឆ្នាំ គឺថ្ងៃទី២៩ខែមីនាកន្លងទៅនេះ មិត្តភក្តិរបស់ Kim Tae Hee បានបង្ហោះរូបមួយសាទរដល់ថ្ងៃកំណើតរបស់តារាសម្ដែងស្រីរូបនេះ ជាមួយរូបភាព Kim Tae Hee ពាក់តែអាវយឺតពណ៌សសាមញ្ញៗ គូជាមួយអាវរងាពណ៌ដូចគ្នា និងមួកពណ៌ប្រផេះបិទបាំងផ្ទៃមុខ តែយ៉ាងណា គេនៅតែឃើញថាសម្រស់របស់អ្នកនាងក្នុងវ័យ៤៤ឆ្នាំ នៅតែស្អាតដូចខ្ទង់៣០ ដែលធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរថា នាងពិតជាពូកែថែសម្រស់ពិតមែន៕  

Kim Tae Hee
Kim Tae Hee និង Rain
រូបភាព​​​ថ្មីរបស់ Kim Tae Hee 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]