អាមេរិក៖ យោងតាមការរាយការណ៍ពី US Weekly បានបញ្ជាក់ថា តារាចម្រៀងស្រីល្បីឈ្មោះ Taylor Swift ដែលទើបតែជាប់ជាមហាសេដ្ឋីក្នុងគេហទំព័រ Forbes គ្រោងនឹងរើទៅនៅផ្ទះជាមួយ មិត្តប្រុស Travis Kelce ។

Taylor Swift និងមិត្តប្រុស Travis Kelce 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Taylor បានទាក់ទងគ្នាជាមួយកីឡាករបាល់ឱប Travis Kelce មកពីក្រុម Kansas City Chief ប្រហែលអំឡុងពេលខែកក្កដាឆ្នាំ២០២៣កន្លងទៅ ប៉ុន្តែទើបតែប្រកាសជាផ្លូវការ នាអំឡុងខែតុលាឆ្នាំ២០២៣ ដោយជារឿយៗ គេតែងតែឃើញថា អ្នកទាំងពីរតែងតែទៅលើកទឹកចិត្តគ្នាទៅវិញទៅមក ពោលគឺ Taylor បានលើកទឹកចិត្ត Travis ដល់កីឡដ្ឋានហើយ Travis ក៏បានទៅទស្សនាការប្រគុំតន្ត្រីរបស់នាងផងដែរ។

ឥឡូវនេះ អ្នកទាំងពីរកំពុងពិភាក្សារឿងផ្លាស់ប្ដូរទីលំនៅមករស់នៅជាមួយគ្នាបែបពេញម៉ោងតែម្ដង ដោយអាចនឹងប្ដូរផ្ទះម្ដងនៅ ញ៉ូវយ៉ក ម្ដងនៅ Los Angeles ជាផ្ទះរបស់ Taylor ហើយបើសិនជាអំឡុងពេលប្រកួត ពួកគេនឹងទៅនៅផ្ទះរបស់ Travis នៅ Kansas City ៕  

Taylor Swift និងមិត្តប្រុស Travis Kelce 
Taylor Swift និងមិត្តប្រុស Travis Kelce 
Taylor Swift និងមិត្តប្រុស Travis Kelce 
Taylor Swift និងមិត្តប្រុស Travis Kelce 
Taylor Swift និងមិត្តប្រុស Travis Kelce 

ប្រភព៖: elle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]