កម្សាន្ត៖ កាលពីមុននេះ ខណៈដែល Lisa សមាជិកក្រុម BLACKPINK បានប្រារព្ធខួបកំណើតគម្រប់ ២៧ ឆ្នាំនិងបានបើកបង្ហាញផ្ទះរបស់នាង នៅប្រទេសកូរ៉េ ឲ្យអ្នកគាំទ្របានឃើញ រួមជាមួយនឹងការបង្ហាញរថយន្តដ៏ប្រណីតរួចមក បានធ្វើឲ្យហ្វេនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ពីភាពស៊ីវីល័យរបស់តារាស្រីរូបនេះ។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះវិញ តារាចម្រៀងស្រី Lisa បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលម្តងទៀតហើយ ក្រោយពីបាន​បង្ហោះរូបនៅលើ Instagram បង្ហាញ​កាបូប​ថ្មី ប៉ុន្តែ ក៏បានធ្វើឱ្យមនុស្សជាច្រើន ផ្តោតលើរថយន្តទំនើបពណ៌ប្រផេះដ៏ប្រណីតស្អាត ខណៈដែលម្ចាស់ បាន​ប្រើ​ផ្នែក​ខាង​ក្រោយ​ ជា​កន្លែង​ព្យួរ​កាបូប ទៀតផង។ 

រូបភាព

លើសពីនេះ នៅពេលដែលបានស្វែងរកព័ត៌មាន ក៏ប្រទះឃើញថា រថយន្តមួយទៀតនេះ របស់ Lisa គឺជារថយន្តម៉ាកល្បី Ferrari ដែលមានតម្លៃមិនធម្មតា គឺចាប់ផ្តើមប្រហែលខ្ទង់ ៣០ លានបាត (ប្រហែល ៨១ម៉ឺនដុល្លារ)៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]