កម្សាន្ត៖ អាចនិយាយបានថា បើទោះបីជាមានវ័យកាន់តែច្រើនមែន តែការបង្ហាញខ្លួនរបស់តារាសម្ដែងស្រី Marian Rivera នៅតែទទួលបានការចាប់អារម្មណ៍ពីមហាជន ជាមួយនឹងភាពទាក់ទាញ ក្នុងការបង្ហាញពីស្ទាយ៍តុបតែងខ្លួនដ៏ស្រស់ស្អាត ផងដែរ។
ដោយឡែក ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ មិនបានធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយបានមកជាមួយនឹងឈុតថ្មីស្លៀករ៉ូបពណ៌ផ្កាឈូកដ៏ស្រស់ស្អាត ពោរពេញដោយភាពទាក់ទាញ រួមជាមួយនឹងការតុបតែងមុខមាត់និងសក់ ជួយលើកសម្រស់ឲ្យកាន់តែក្មេងជាងវ័យ ទៀតផង។
យ៉ាងណាមិញ ការបង្ហាញខ្លួនលើកនេះ តារាសម្ដែងស្រី Marian Rivera នៅតែទាញយកចិត្តទស្សនិកជន ជាមួយនឹងការសរសើរចំពោះភាពស្រស់ស្អាត មានមន្តស្នេហ៍របស់ តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]