កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងស្រី Kathryn Bernardo ដែលជាតារាជនជាតិហ្វីលីពីនដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ បានខកបំណងស្នេហាជាមួយនឹងគូស្នេហ៍ចាស់វស្សាតារាសម្ដែងប្រុស Daniel Padila បន្ទាប់ពីរួមជីវិតគូអស់រយៈពេល១១ឆ្នាំ ដោយសារបញ្ហាស្នេហាត្រីកោណ។
ថ្មីៗនេះផងដែរ Kathryn ត្រូវបានតារាសម្ដែងប្រុសរូបសង្ហារម្នាក់ Alden Richards តាមសុំស្នេហ៍ ជាសាធារណៈ ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជំនួស។ ជាមួយគ្នានេះដែរ គេបានឃើញ Alden បានបង្ហាញវត្តមានជាមួយនឹងបាច់ផ្កា និង កាដូ នៅក្នុងថ្ងៃកំណើតលក្ខណៈ Private របស់ Kath ដែលមានតែមិត្តស្និទស្នាលប៉ុណ្ណោះដែលចូលរួម។
នៅក្នុងនោះ គេឃើញទឹកមុខដ៏ភ្ញាក់ផ្អើល និងរំភើបរបស់ Kathryn នៅពេលដែល បុរសសង្ហារ Alden បង្ហាញខ្លួនមកឆក់បេះដូងខ្លួនបែបនេះ។ គួរបញ្ជាក់ផងដែរថា Alden និង Kath ធ្លាប់បានសម្ដែងនៅក្នុងភាពយន្ដ Hello, Love, Goodbye កាលពីឆ្នាំ២០១៩មកម្ល៉េះ។
មិនតែប៉ុណ្ណោះ គេសង្កេតឃើញថា Alden បានក្លាយជាមិត្តល្អរបស់តារាស្រីរូបនេះ ហើយពួកគេតែងតែមានកម្មវិធីរួមគ្នាជាបន្ដបន្ទាប់ ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តនឹង តួឯកប្រុសរូបនេះជាខ្លាំង ដែលតែងតែមើលថែ Kath ជានិច្ច ហើយសង្ឃឹមថា អ្នកទាំងពីរនឹងក្លាយជាគូស្នេហ៍នឹងគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]