ភ្នំពេញ៖ ក្រសួងពិនិត្យឃើញមានគណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនដូចជា
១. Hypoly គ្រាប់ ទឹកពុះទឹកនោមផ្អែមលេខ 1 Cambodia
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២. Hypoly ដំណោះស្រាយថ្មីសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម
៣. មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម – Hypoly
៤. ជុំ ចិត្រា – 0967.447.362 និងគណនីមួយចំនួនទៀត កំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ HYPOLY គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល ដូចមានរូបភាព ភ្ជាប់មកជាមួយ។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាល ជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជីកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ជីកាដែលមានបិទ លើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក
១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន
២-ផ្នែកខាងក្រោមមានលេខបញ្ជីកាដូចមានគំរូភ្ជាប់មកជាមួយ។
ជាមួយគ្នានោះ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋជ្រាបថា ការផ្សព្វផ្សាយផលិតផល ខាងលើ ដែលមានខ្លឹមសារថាព្យាបាលជំងឺទឹកនោមផ្អែមឱ្យជាសះស្បើយ ជាការផ្សព្វផ្សាយមានលក្ខណៈ បំផ្លើសហួសពីការពិត និងពុំមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់កុំទិញ និងប្រើប្រាស់ផលិតផលខាងលើនេះឡើយ ព្រោះផលិតផលនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យខាតបង់ប្រាក់កាស ពេលវេលា ក្នុងការព្យាបាល ប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជីកា ខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការផ្សព្វផ្សាយ នាំចូល ចែកចាយ ឬលក់ផលិតផលខាងលើ នេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ជាធរមាន៕
ប្រភព៖ ក្រសួងសុខាភិបាល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]