អាមេរិក៖ ប្រភពជិតស្និទ្ធមួយបានទម្លាយថា តារាចម្រៀងល្បីឈ្មោះ Justin Bieber និង ភរិយា Hailey Bieber គ្មានគម្រោងចង់លែងលះនោះទេ ហើយពួកគេនៅតែស្រលាញ់គ្នា និងល្អូកល្អឺនជាមួយគ្នា។
ថ្មីៗនេះមានពាក្យចចាមអារ៉ាមលេចឮថា Justin ចង់ចែកផ្លូវជាមួយ Hailey រហូតដល់ថ្នាក់ចង់លែងលះគ្នា បន្ទាប់ពីរួមរស់ជាមួយគ្នាតាំងពីឆ្នាំ២០១៨មក ខណៈដែល Hailey ក៏បានបង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គមជាមួយ Justin ដោយបានបង្ហោះរូបតារាចម្រៀងម្នាក់នេះគេងឱបឆ្កែនៅលើគ្រែផងដែរ។
ពាក្យចចាមអារ៉ាមមួយនេះបានផ្ទុះឡើង ដោយសារ ឪពុករបស់ Hailey ឈ្មោះថា Stephen Baldwin បាន reposted រូបភាពមួយនិងសរសេរថា ឲ្យអ្នកគាំទ្រជួយបន់ស្រន់ដល់ Hailey និង Justin ផង ដែលធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យថា ទំនាក់ទំនងពួកគេអាចមានភាពរកាំរកូស៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]