អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! បណ្ដាហាងល្បីៗជិត ៤00ហាង នៅផ្សារទំនើប អ៊ីអន ម៉ល ទាំង ៣ សាខានឹងមានការបញ្ចុះតម្លៃរហូតដល់ ៥០% ចាប់ពីថ្ងៃទី ០៥ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខាកំពុងមានការតុបតែងលម្អរបែបប្រពៃណីខ្មែរសម្រាប់អោយអតិថិជនថតរូបលេងកម្សាន្ត។ មិនតែប៉ុណ្ណោះ ផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខានឹងមានការសម្ដែងរបាំត្រុដិ ដើម្បីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីប្រកបដោយសិរីសួស្ដីជ័យមង្គល។

កាន់តែពិសេស ក្នុងកំឡុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ផ្សារទំនើប អ៊ីអន ម៉ល ទាំងបីសាខាក៏មានការសម្ដែងរបាំប្រពៃណីខ្មែរ ការលេងល្បែងប្រជាប្រិយ ការ​ភ្លក់នំខ្មែរ កម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត និងការផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ផងដែរ។ កម្មវិធីទាំងអស់នេះ នឹងធ្វើឡើងនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ Lively Plaza ជាន់ផ្ទាល់ដី ច្រក 4B, ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី Central Court ជាន់ផ្ទាល់ដី មុខច្រក 5B និងផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ជាន់ទី ៣ ជិតស្ពានកញ្ចក់ (Sky Bridge)។

តោះ!​ កុំភ្លេចចូលរួម និងចំណាយពេលវេលាសប្បាយរីករាយជាមួយក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅផ្សារទំនើប អ៊ីអន ម៉ល ណា។

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]