កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារា​សម្ដែងស្រី Son Ye Jin បាន​ចែក​រំលែក​ ពីពេល​សម្រាក​លំហែ​ដ៏​រីករាយ​ជាមួយ​ស្វាមី​ដែលជាតារា​សម្ដែង លោក Hyun Bin ដែលកំពុងទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង។

Son Ye Jin និងស្វាមី Hyun Bin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នៅលើទំព័រផ្ទាល់ខ្លួនរបស់តារាស្រី Son Ye Jin កាលពីថ្ងៃទី ៥ ខែមេសា រូបនាង បានបង្ហោះរូបថតអង្គុយក្បែរស្វាមី ខណៈដែលអ្នកទាំងពីរកំពុងទទួលទានភេសជ្ជៈដែលពួកគេចូលចិត្ត។ ជាពិសេស នាង​បាន​សរសេរ​ថា​៖ «​វា​ជា​ថ្ងៃ​ចុង​សប្តាហ៍​ដ៏​រីករាយ»​។

Son Ye Jin និងស្វាមី Hyun Bin

កាលពីខែមុន Son Ye Jin និងស្វាមី Hyun Bin បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលពួកគេបានទៅមើលការប្រកួតទីពីររវាង San Diego Padres និង LA Dodgers ក្នុងការប្រកួតបើកឆាកជាផ្លូវការនៃ Major League Baseball (MLB) World Tour Seoul Series 2024 ហើយប្ដីប្រពន្ធមួយគូនេះ ក៏ត្រូវ​បាន​គេ​និយាយ​ថា ​មាន​ចំណាប់​អារម្មណ៍​រួម​គ្នា​ជា​ច្រើន​ពី​ការ​ស្រឡាញ់ ​អាហារ​ចម្រុះ កីឡា ហើយអ្នក​ទាំង​ពីរ​ក៏ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ថា​ ត្រូវ​គ្នា​​ ព្រមទាំង​ជូនពរ​ឱ្យ​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Son Ye Jin 
Son Ye Jin 
Son Ye Jin 
Son Ye Jin និងស្វាមី Hyun Bin
Son Ye Jin និងស្វាមី Hyun Bin
Son Ye Jin និងស្វាមី Hyun Bin
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]