កូរ៉េខាងត្បូង៖ RM ដែលជាមេក្រុមចម្រៀងបុរសដ៏ល្បីរន្ទឺ BTS មិនត្រឹមតែចេះរ៉េបយ៉ាងជំនាញទេ តែគេក៏ជាសិស្សពូកែគណិតម្នាក់ និងអាចលេងឧបករណ៍តន្ត្រីដូចជាព្យាណូ និងហ្គីតាផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រតែងតែសរសើរពីទេពកោសល្យរបស់តារាប្រុសម្នាក់នេះ។

RM
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះទោះ RM រាងឃ្លាតឆ្ងាយពីវិថីសិល្បៈដោយសារត្រូវជាប់ បំពេញកាតព្វកិច្ចចូលប្រើយោធាមែន តែរូបគេនៅតែទទួលបានការចាប់អារម្មណ៍និងតាមដានសកម្មភាពពីសំណាក់អ្នកគាំទ្រ ហើយថ្មីៗមកនេះ រូបភាពពីរសន្លឹករបស់ RM កំពុងលេងសាក់សូហ្វូន (Saxophone) ធ្វើឲ្យអ្នកគាំទ្រនាំគ្នាសរសើរមិនដាច់ពីមាត់។

RM

រូបភាពទាំងនេះត្រូវបានថតក្នុងកម្មវិធីបញ្ចប់វគ្គហ្វឹកហាត់ ដោយ RM នៅក្នុងក្រុមតន្ត្រីយោធា នៅផ្នែកទី១៥ ប្រចាំនៅខេត្ត Gangwon ដោយគេឃើញថា RM បានស្លៀកឯកសណ្ឋានយោធាពណ៌ក្រហម យ៉ាងលេចធ្លោដូចព្រះអង្គម្ចាស់ និងលេងសាក់សូហ្វូនបានយ៉ាងពីរោះ៕  

RM
RM
RM
រូបភាព​​​ថ្មីរបស់ RM
រូបភាព​​​ថ្មីរបស់ RM
វីដេអូ

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]