ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក សហការជាមួយដៃគូជំនួញរៀបចំពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មនៅថ្ងៃទី ០៨ ០៩ និង ១០ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៨យប់ ដែលមានទីតាំងស្ថិតនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ C-D-E-F-G។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម នឹងមានការតាំងបង្ហាញផលិតផលជាច្រើនពីក្រុមហ៊ុន អ អិម អេ ខេមបូឌា និងដៃគូសហការមកពីគ្រប់វិស័យ ដែលមានដូចជា យានយន្ត គ្រឿងចក្រធុនធ្ងន់ គ្រឿងយន្តកសិកម្ម ឧបករណ៍សម្អាត ឧបករណ៍ធ្វើតេស្តទឹកភ្លើង សេវាកម្មជួសជុល សេវាកម្មជួល និងបង់រំលស់ ធនាគារ ធានារ៉ាប់រង ឧស្សាហកម្មម្ហូបអាហារ  សណ្ឋាគារ ទូរគមនាគមន៍ ដឹកជញ្ជូន ឧស្សាហកម្មប្រេង​ម៉ាស៊ីន គ្រឿងប​ន្លាស់ និងគ្រឿងបរិក្ខាររថយន្ត និងវិស័យផ្សេងៗជាច្រើនទៀតដែលកំពុងមានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

រូបភាព

ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ប្រព្រឹត្តិទៅក្រោមគោលគំនិតនៃទស្សនៈដ៏វែងឆ្ងាយនៃការជម្រុញសក្តានុពលវិស័យឧស្សាហកម្មពាណិជ្ជកម្មឱ្យរីកលូតលាស់ទៅមុខជាបន្តបន្ទាប់តាមទិសដៅចង្អុលបង្ហាញពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ។ កម្មវិធីនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលលោកជំទាវនឹងធ្វើការអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣០ នាទីព្រឹក ព្រមទាំងមានវត្តមានពីឥស្សរជនជាន់ខ្ពស់ តំណាងសា្ថប័នពាក់ព័ន្ធ ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗដែលជាដៃគូសហការរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅកម្ពុជា។

ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសជាច្រើនមកពីចម្រុះវិស័យ ដើម្បីធ្វើការចែករំលែកចំណេះដឹង និង​ ពិភាក្សាលើប្រធានបទសំខាន់ៗផ្សេងៗគ្នា។ បន្ថែមពីលើនេះ សិស្ស និស្សិត និងអ្នកចូលរួមក៏អាចទទួលបានឱកាសបម្រើការងារជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា និងក្រុមហ៊ុនបុត្រសម្ព័ន្ធផងដែរ។ ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធីខាងលើ សូមចូលទៅកាន់ www.rmacambodiaexpo.com​

រឺស្កេនQR Code នេះដើម្បីចុះឈ្មោះចូលរួមដោយសេរី

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]