កម្សាន្ត៖ ថ្មីៗនេះ តាមរយៈប្រភពព័ត៌មាន ត្រូវបានគេរាយការណ៍ថា តារា​សម្ដែង លោក Song Joong Ki បាន​នាំ​ភរិយា​របស់​ខ្លួន​ គឺ​តារា​សម្ដែង​អង់គ្លេស Katy Louise Saunders និង​កូន​ប្រុស​របស់​ពួកគេ​ ទៅ​ប្រទេស​ជប៉ុន​ដើម្បី​សម្រាកកម្សាន្ត។

Song Joong Ki និងភរិយា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ យោងតាម អ្នកនិពន្ធជនជាតិតៃវ៉ាន់ Jennifer Lai បានបង្ហោះរូបថតមួយសន្លឹកជាមួយ Song Joong Ki នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ដោយបង្ហាញថា នាងក្លាយជាអ្នកជិតខាង ដោយចៃដន្យជាមួយ Song Joong Ki នៅពេលដែល តារាប្រុសរូបនេះ និងក្រុមគ្រួសារ បានធ្វើដំណើរទៅប្រទេសជប៉ុន។

Song Joong Ki និងភរិយា

មិនត្រឹមតែប៉ុណ្ណឹង អ្នកនិពន្ធរូបនេះ បាននិយាយថា គ្រួសាររបស់នាងបានស្នាក់នៅរមណីយដ្ឋាន Karuizawa ដោយជួលបន្ទប់នៅជាប់ ផ្ទះវីឡារបស់ Song Jong Ki ជាមួយប្រពន្ធ និងកូនប្រុស។ ហើយនាង​បាន​ជួប​ពួក​គេ​នៅ​ពេល​ព្រឹក បន្ទាប់​មក​ ក៏បានសុំ​ថត​រូប​ជាមួយ​នឹង​តារា​សម្ដែងប្រុសរូបនេះ។

លើសពីនេះ ក៏បានបន្តនិយាយថា នៅក្នុងជីវិតពិត Song Joong Ki គឺនៅក្មេង មានរូបរាងស្អាត មានសុជីវធម៌ និងចេះគិតគូរពីអ្នកដទៃ និងបានសួរនាំអំពីស្ថានភាពរញ្ជួយដីនៅតៃវ៉ាន់ ព្រមទាំងផ្ញើពាក្យជូនពរទៅកាន់ស្រុកកំណើតរបស់នាង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki និងភរិយា
Song Joong Ki 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]