កូរ៉េខាងត្បូង៖ កាលពីថ្មីៗកន្លងទៅនេះ ផលិតកម្ម JYP Entertainment បានបញ្ជាក់ថា Chaeyoung ដែលជាសមាជិកម្នាក់របស់ក្រុម Twice ពិតជាមានទំនាក់ទំនងស្នេហាជាមួយ Zion.T ដែលជាតារាចម្រៀងស្ថិតក្រោម The Black Label ពិតមែន។

 Chaeyoung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនោះ គេបានឲ្យដឹងថា Chaeyoung និង Zion.T បានទាក់ទងគ្នា អស់រយៈពេល៦ខែមកហើយ ដោយស្គាល់គ្នាតាមរយៈមិត្តភក្តិណែនាំ។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងទៀតនោះ គេបានត្រឡប់ទៅមើលវីដេអូសម្ភាសន៍របស់ Zion.T កាលពី៣ខែមុន ដែលលោកបាននិយាយអំពីរឿងគម្រោងរៀបការរបស់ខ្លួន។

 Chaeyoung

ជាមួយគ្នានេះ តារាប្រុសរូបនេះ បាននិយាយត្រង់ចំណុចរៀបការនេះថា ប្រហែលជាលោកអាចនឹងរៀបការក្នុងរយៈពេល៥ឆ្នាំទៀត បើសិនជាលោកមានសំណាង។ គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេល៣ខែមុននេះ លោកកំពុងតែទាក់ទង Chaeyoung បាន៣ខែហើយដែរ ​នេះទើបធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង៕

ប្រភព​៖ SBS Stars

Zion.T
Zion.T
Chaeyoung និង Zion.T
Chaeyoung  និង Zion.T
Zion.T​ និង Chaeyoung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]