កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jang Wonyoung គឺជាតារាចម្រៀងដ៏មានសម្រស់ស្រស់ស្អាតម្នាក់ប្រចាំក្រុមIVE និងក្រុម KPOP ជំនាន់ទី៤ ហើយនាងត្រូវបានគេចាត់ទុកដូចជា IT-Girl ប្រចាំតារាស្រី KPOP ជំនាន់ទី៤ផងដែរ។

Jang Wonyoung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗ នាងតែងតែចេញមកបង្ហោះរូបភាពស្លៀកពាក់ស្អាតៗ និងតុបតែងខ្លួនឡូយឆាយ ស៊ីវិល័យ ដែលធ្វើឲ្យអ្នកគាំទ្រពិតជាមានការចាប់អារម្មណ៍ជាមួយជីវិតរបស់នាង ទាំងនៅលើឆាកតន្ត្រី និងក្រោយឆាកតន្ត្រី។

Jang Wonyoung

ស្រាប់តែពេលនេះ Wonyoung បានក្លាយជាប្រធានាបទនៃការវែកញែក ដោយអ្នកគាំទ្រខ្លះបានរិះគន់នាង ក្រោយឃើញនាងបង្ហាញខ្លួនក្នុងកម្មវិធី Golden Disc Awards លើកទី៣៨ ដោយនាងនៅតែបង្ហាញភាពស្រស់ស្អាត ប៉ុន្តែមានអ្នកខ្លះបានរិះគន់ថានាងទុកឲ្យរោមដៃរបស់នាងនៅឡើងក្រាស់ ខណៈដែលអ្នកខ្លះទៀតការពារនាងថា វាជារឿងធម្មជាតិទេ ហើយរោមដៃពិតជាទាក់ទាញខ្លាំងណាស់៕  

Jang Wonyoung
Jang Wonyoung
Jang Wonyoung ក្នុងកម្មវិធី Golden Disc Awards លើកទី៣៨
Jang Wonyoung ក្នុងកម្មវិធី Golden Disc Awards លើកទី៣៨

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]