ភ្នំពេញ ៖ ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ក្រុមហ៊ុន Jaspal Fashions (Cambodia) CO., LTD បានប្រារព្ធកម្មវីធី Press Preview របស់ខ្លួន នៅក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ដើម្បីបង្ហាញខូលិកសិនពិសេស នារដូវក្ដៅថ្មីសម្រាប់ឆ្នាំ២០២៤ របស់ប្រេន JASPAL និងប្រេន LYN។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Jaspal Fashions (Cambodia) CO., LTD ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JASPAL GROUP នៃព្រះរាជាណាចក្រថៃ។ ភាពជោគជ័យ នៃក្រុមហ៊ុនដ៏ធំមួយនេះ គឺការបង្កើតនូវម៉ូតសំលៀកបំពាក់ កាបូប និងគ្រឿងតុបតែងផ្សេងៗ សម័យថ្មី និងស៊ីវិស័យ រចនាបែបប្រទេសអ៊ឺរ៉ុបលាយអាស៊ី ចំរុះពណ៌ ជាមួយប្រភេទសាច់ក្រណាត់ដ៏ល្អប្រណិត ទន់រលាស់ ជាមួយបច្ចេកទេសកាត់ដេរទំនើបចុងក្រោយបំផុត នៅកម្ពុជា។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនផ្នែក Fashion នាំមុខគេតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។
គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ Jaspal Fashions (Cambodia) បានបើក និងដំណើរការម៉ាកយីហោចំនួន ១២ តាមរយៈហាងចំនួន ៣៣។ ដោយឡែក ម៉ាកយីហោ និងហាងចំនួន ៩ បានបើក និងដំណើរការនៅក្នុងផ្សារទំនើប CHIP MONG 271 MEGA MALL ចាប់តាំងពីឆ្នាំ ២០២២ រួមមាន JASPAL, LYN, JELLY BUNNY, LYN AROUND, CC DOUBLE O, ASICS, CHAMPION, FRED PERRY និង NEW ERA។
នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ Jaspal Fashions (Cambodia) មានសេចក្តីរំភើបរីករាយក្នុងការបង្ហាញនូវម៉ូតសំលៀកបំពាក់រដូវក្តៅចុងក្រោយបង្អស់របស់ខ្លួនគឺ "TROPICANA" ពីម៉ាក JASPAL ដែលខូលិកសិនពិសេសនេះបំផុសគំនិត និងច្នៃដោយប្រើពណ៌ដ៏រស់រវើកនៃផ្កាត្រូពិច និងបង្ហាញនូវគំរូបោះពុម្ពរូបសត្វផងដែរ។ ខូលិកសិននេះនាំមកនូវភាពស្រស់ស្រាយ នៃជំរើសសំលៀកបំពាក់។
គួរបញ្ជាក់ ហាង JASPAL ទីមួយបានបើកតាំងពីឆ្នាំ ១៩៧២ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់តាំងពីពេលនោះមក JASPAL នៅតែឈរនៅជួរមុខនៃវិស័យឧស្សាហកម្មម៉ូដសំលៀកបំពាក់នៃប្រទេសថៃ តាមរយៈម៉ូដអត្តសញ្ញាណសំលៀកបំពាក់ របស់យើង។ JASPAL ផលិតដោយអ្នកជំនាញផ្នែកនីមួយៗជាមួយនឹងសាច់ក្រណាត់ក្នុងស្រុក និងនាំសាច់ក្រណាត់នាំចូលដ៏ល្អបំផុត ធ្វើឱ្យខូលិកសិនមានម៉ូតទាន់សម័យទំនើប អាចសាកសមសំរាប់អ្នកគ្រប់គ្នា។ គ្រប់ខូលិកសិនថ្មីនីមួយៗ ក្រុមអ្នករចនាម៉ូតរបស់ JASPAL រចនាម៉ូដតាមនិន្នាការនៃការពេញនិយមចុងក្រោយបង្អស់នៃអន្តរជាតិ ដើម្បីបង្កើតឡើងនូវរឿងរ៉ាវគោលគំនិតនៃខូលិកសិនទាំងនោះ។
គំនិតច្នៃប្រឌិតនៃខូលិកសិន ច្នៃដើម្បី ស្របតាមនឹងជីវិតរបស់អ្នក ស្ទាយរបស់អ្នក និង ចំណង់ចំណូលចិត្តរបស់អ្នក។
សូមណែនាំអំពីខូលិកសិនពិសេសនៃ JASPAL SUMMER COLLECTION ២០២៤ “TROPICANA” រួមមានរ៉ូប និងឈុតសំលៀកបំពាក់ដែលមានរូបសត្វសេក រូបស្នែងសត្វ និងក្រឡាផ្កាត្រូពិច ជាមួយជំរើសពិសេសៗជាច្រើននៃម៉ូតសម្រាប់រដូវក្តៅ។ បំពេញបន្ថែមជាមួយនឹងកាបូប IT ថ្មីរបស់យើងគឺ កាបូប Raffia ដែលមានបីពណ៌៖ ត្នោតខ្ចី ទឹកក្រូច និងពណ៌បៃតង។
ហាង LYN ដំបូងបង្អស់ ត្រូវបានបើកដំណើរការនៅទីក្រុងបាងកក ប្រទេសថៃក្នុងឆ្នាំ ២០០១ ហើយយីហោនេះផ្តោតលើកាបូប ស្បែកជើង និងគ្រឿងលំអរកាយផ្សេងៗសម្រាប់ស្ត្រីដែលរចនាឡើងអោយមានភាពថ្លៃថ្នូរ និងទាន់សម័យ ជាមួយតម្លៃសមរម្យ។ ម៉ាកយីហោនេះកំណត់គោលដៅយុទ្ធសាស្ត្រទៅលើ ប្រជាជនក្នុងតំបន់ ដែលជាស្ត្រីពេញវ័យ និង មានចំណង់ចំណូលចិត្ត និងរចនាម៉ូដប្លែកៗ។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ យីហោ LYN មានហាងជាង ៩០ នៅទូទាំងប្រទេសថៃ វៀតណាម កម្ពុជា និងហ្វីលីពីន ជាមួយនឹងយុទ្ធសាស្រ្តដើម្បីរីកចម្រើននៅអាស៊ី។
LYN SUMMER COLLECTION ២០២៤ ជាខូលិកសិនពិសេស សម្រាប់រដូវក្តៅឆ្នាំ ២០២៤ ផ្ដោតពិសេសលើខ្លឹមសារនៃរដូវកាលនេះ ដោយរួមបញ្ចូលគ្នានូវកាបូបនិងគ្រឿងលំអរកាយជាច្រើនដែលត្រូវបានរចនាឡើងជាមួយនឹងភាពទំនើបទាន់សម័យ ដែលបញ្ចេញនូវបរិយាកាសវិស្សមកាលដ៏កម្រ និងឆើតឆាយ។ ជាមួយនឹងក្រឡាផ្កាត្រូពិច បច្ចេកទេស Raffia ធ្វើដោយដៃ និងបណ្ដុំនៃពណ៌រស់រវើក ខូលិកសិននេះត្រូវបានរចនាឡើងដើម្បីបង្កើនស្ទាយរដូវក្ដៅអ្នកអោយមានភាពទំនើប និងភាពក្លាហាន។
ចាប់ផ្តើមវិស្សមកាលរបស់អ្នកជាមួយនឹងជម្រើសម៉ូតពិសេសៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដើម្បីបានអារម្មណ៍រំភើបនិង ពណ៌ភ្លឺទាក់ទាញភ្នែក។ ទទួលយកអារម្មណ៍ស្មារតីនៃរដូវក្ដៅ ជាមួយស្ទាយ៏ពិសេសៗរបស់កាបូប ស្បែកជើង និងគ្រឿងលំអរកាយផ្សេងៗ ពីខូលិកសិនរដូវក្ដៅឆ្នាំ ២០២៤ របស់ LYN ទាំងអស់គ្នា។
នៅក្នុងកម្មវិធីបង្ហាញនូវខូលិកសិនពិសេស បានធ្វើឡើងនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ស្វាគមន៍ និងចូលរូមដោយតារាកិត្តិយស ដ៏ល្បីពីប្រទេសថៃ គឺអ្នកនាង Janie Tienphosuwan ព្រមជាមួយនឹងតារានិងបុគ្គលល្បីៗ ក្នុងវិស័យម៉ូដនៃប្រទេសកម្ពុជា មានដូចជា អ្នកនាង សិទ្ធីនីកា កញ្ញា សាន កុសមៈ កញ្ញា XIIANG កញ្ញា MELIA កញ្ញា ANNA និង Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារាវ៉ាឌី។
អ្នកទាំងអស់នេះបានបង្ហាញនូវម៉ូតសំលៀកបំពាក់ចម្រុះពណ៌ស្ទាយ៏រស់រវើក ពី JASPAL SUMMER COLLECTION “TROPICANA” & LYN SUMMER COLLECTION ២០២៤។
បង្កើតភាពត្រជាក់ត្រជុំ និងបរិយាកាសស្រស់ស្រាយនៅហាង JASPAL និង LYN ដែលមានទីតាំងនៅជាន់ផ្ទាល់ដីនៃផ្សារទំនើប CHIP MONG 271 MEGA MALL។
ព្រឹត្តិការណ៍នេះគឺជាជោគជ័យដ៏ធំធេង ដោយមានការចូលរួម ពីបណ្ដាអ្នកសារព័ត៌មាន តារា និងបុគ្គលល្បីៗ ក្នុងវិស័យម៉ូតនៃប្រទេសកម្ពុជា អ្នកនិយមម៉ូដសម្លៀកបំពាក់សម័យ បានធ្វើជាសាក្សីក្នុងការបង្ហាញនៃខូលិកពិសេស JASPAL SUMMER COLLECTION “TROPICANA” & LYN SUMMER COLLECTION ២០២៤។
JASPAL Cambodia:
ទំនាក់ទំនង ៖ JASPAL Fashions Cambodiaអ៊ីមែល៖ [email protected]លេខទូរស័ព្ទ៖ +855 (0)16 555 419
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]