អាកាសធាតុក្ដៅខ្លាំង ញុំាប៊ូសស្រ្តងត្រជាក់ៗ ១កំប៉ុង ត្រូវរង្វាន់ឡានថ្មី ១គ្រឿង ផ្អើលពេញភូមិ រហូតក្រុមហ៊ុនចុះមកពិនិត្យក្រវិលកំប៉ុងភ្លាមៗ បែរជាមានអ្នកចោទថាក្រុមហ៊ុនជួលឱ្យសម្ដែងវិញ នរណាមិនក្ដៅចិត្ត។
អបអរសាទរបងស្រី ស្រេង លីណា អាយុ ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀន និងស្វាមីឈ្មោះ ភុន ម៉ារ៉ា អាយុ ៤១ឆ្នាំ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៤៦ បច្ចុប្បន្នរស់នៅភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បងស្រី លីណា បានប្រាប់ថា គាត់ចេញពីបង្រៀនសម្រាកញុំាបាយថ្ងៃ ក្ដៅខ្លាំងពេក ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង ឱ្យត្រជាក់ចិត្ត បែរជាក្ដៅចិត្តលើសដើម ព្រោះគាត់ត្រូវរង្វាន់ឡាន១គ្រឿង ខំពឹងក្មួយឱ្យជួយថតផុសពេលតេទៅក្រុមហ៊ុន ប្រាប់ថាគាត់ត្រូវរង្វាន់ឡាន ក៏មានបងប្អូនមួយចំនួន Comment ថាគាត់ថតសម្ដែង ដោយជាក់ស្ដែងគាត់ពិតជាត្រូវរង្វាន់ឡានពិតមែន រហូតក្រុមហ៊ុនបានចុះមកពិនិត្យក្រវិលកំប៉ុងដល់ផ្ទះ និងកំណត់ថ្ងៃយកឡានមកប្រគល់ជូន។
ប៊ូសស្រ្តងឆ្ងាញ់ខ្លាំង នាំសិរិសួស្ដី លាភសំណាងធំចូលផ្ទះពិតៗ!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]