ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃថ្ងៃទី 5 ខែមេសា ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន TVS Motor បានសហការជាមួយក្រុមហ៊ុន Silverline Global Venture Co., Ltd. រៀបចំឡើងនូវព្រឹត្តិការណ៍ សម្ពោធដាក់តាំងបង្ហាញ Showroom ថ្មីរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបើកបង្ហាញ ម៉ូតូម៉ាក TVS ប្រភេទ TVS Two-Wheeler Range មកកាន់ទីផ្សារកម្ពុជា។ 

រូបភាពពីកម្មវិធី បើកសម្ពោធ Showroom ផលិតផលម៉ូតូ TVS
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពីកម្មវិធី បើកសម្ពោធ Showroom ផលិតផលម៉ូតូ TVS

ក្រុមហ៊ុន Silverline Global Venture Co., Ltd. បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការនាំចូលផលិតផល TVS Motor ដែលជាផលិតផលមានគុណភាពខ្ពស់ មកពីប្រទេសឥណ្ឌា។

រូបភាពពីកម្មវិធី បើកសម្ពោធ Showroom ផលិតផលម៉ូតូ TVS
រូបភាពពីកម្មវិធី បើកសម្ពោធ Showroom ផលិតផលម៉ូតូ TVS

នៅក្នុងកម្មវិធីដ៏អធិកអធមនេះ ក៏មានការចូលរួមពីសំណាក់ លោកស្រី បណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោក Anil Chandran នាយកប្រតិបត្តិនៃក្រុមហ៊ុន Silverline Global Venture Co., Ltd. លោក Jeyanandan Thangarajan ប្រធានក្រុមហ៊ុន PT TVS Motor Company Indonesia, លោក Manu Rajan នាយកប្រតិបត្តិនៃធនាគារ Wing, លោក សុខ វឿន នាយកប្រតិបត្តិនៃធនាគារ LOLC, លោក Babulal Parihar ប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

រូបភាពពីកម្មវិធី បើកសម្ពោធ Showroom ផលិតផលម៉ូតូ TVS
រូបភាពពីកម្មវិធី បើកសម្ពោធ Showroom ផលិតផលម៉ូតូ TVS

ក្នុងឱកាសនៃពិធីកាត់ខ្សែបូដ៏អធិកអធមនេះដែរ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Silverline Global Venture Co., Ltd. ក៏បានឡើងធ្វើបទ​បង្ហាញ​ អំពីផលិតផល​ម៉ូតូកង់​ពីរ​របស់ខ្លួន ចំនួន ៦ ម៉ូដែល ដែលកំពុងដាក់លក់ នៅលើទីផ្សារកម្ពុជា មានដូចជា ៖ 

រូបភាពពីកម្មវិធី បើកសម្ពោធ Showroom ផលិតផលម៉ូតូ TVS

- TVS Neo NX៖ ម៉ូតូ TVS Neo NX ត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនឹងការរចនាដ៏សាកសមឥតខ្ចោះ ជាមួយនិងដំណើរការរហ័ស និងងាយស្រួលក្នុងការគ្រប់គ្រង។
- TVS Dazz ៖ ម៉ូតូ TVS Dazz មានការរចនាដ៏ល្អឥតខ្ចោះ ជាមួយនិងជម្រើសពណ៌ដ៏ស៊ីវីល័យ កម្លាំងម៉ាស៊ីនខ្លាំង ធ្វើឱ្យការបើកបររលូន ភ្ជាប់មកជាមួយឧបករណ៍ឌីជីថល និងមានរន្ធសាក USB បន្ថែមភាពងាយស្រួលផងដែរ។ ងាយស្រួលក្នុងការគ្រប់គ្រងរាល់ពេលធ្វើដំណើរ ជិត ឆ្ងាយ ប្រកបដោយភាពរីករាយ និង ទាន់សម័យ។

- TVS NTORQ Race Edition ៖ ត្រូវបានផលិតឡើងយ៉ាងពិសេស តភ្ជាប់ជាមួយ ប៊្លូធូស ងាយស្រួលសម្រាប់ការស្វែងរក និងការកម្សាន្តដោយគ្មានដែនកំណត់។ ពិសេស វាបានភ្ជាប់មកជាមួយកម្លាំងម៉ាស៊ីនខ្លាំង ងាយស្រួលគ្រប់គ្រង។ មុខងារដ៏ឆ្លាតវៃរបស់វា ធ្វើឱ្យរាល់ពេលដែលអ្នកបើកបរ ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

- TVS Callisto 110 ៖ ម៉ូតូ TVS Callisto 110 ត្រូវបានផលិតឡើងដោយការយកចិត្តទុកដាក់បំផុត ជាមួយនិងភាពស្រស់ស្អាត ទាក់ទាញបែបទាន់សម័យ ទាំងនេះពិតជាផ្តល់ នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការបើកបរ ក្នុងទីប្រជុំជននានា។

- TVS Rockz ៖ រចនាឡើងអោយសមស្របទៅនឹងស្ថានភាពផ្លូវលំបាកៗ ធ្វើអោយការបើកបរប្រកបដោយទំនុកចិត្តបំផុត អមមកជាមួយការរចនាយ៉ាងរឹងមាំ និងកម្លាំងម៉ាស៊ីនដ៏ខ្លាំង TVS Rockz អាចធានាបាននូវបទពិសោធន៍ដ៏អស្ចារ្យ ក្នុងការធ្វើដំណើរលើដងផ្លូវដ៏សែនលំបាកនានា។ ភាពបត់បែនដើម្បីយកឈ្នះលើផ្លូវដែលលំបាក ការរចនាដ៏ទាក់ទាញ និងការបើកបរដែលពោរពេញដោយទំនុកចិត្តពីម៉ូតូ TVS Rockz ធ្វើឱ្យអ្នកបើកបរទទួលបាននូវ ភាពរីករាយ និងភាពជឿជាក់ដែលមិនអាចប្រៀបផ្ទឹមបាន។

រូបភាពពីកម្មវិធី បើកសម្ពោធ Showroom ផលិតផលម៉ូតូ TVS
រូបភាពពីកម្មវិធី បើកសម្ពោធ Showroom ផលិតផលម៉ូតូ TVS
រូបភាពពីកម្មវិធី បើកសម្ពោធ Showroom ផលិតផលម៉ូតូ TVS

កាន់តែពិសេសទៅទៀតនោះ គឺលោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានបង្ហាញសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដោយចាត់ទុកថា សមិទ្ធផលថ្មីរបស់ក្រុមហ៊ុន Silverline Global Venture Co., Ltd. នេះ គឺផ្នែកមួយនៃការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយការនាំចូលនូវផលិតផលគុណភាពល្អ មានតម្លៃសមរម្យ សម្រាប់តម្រូវការប្រជាជននៅកម្ពុជា។ 

រូបភាពពីកម្មវិធី បើកសម្ពោធ Showroom ផលិតផលម៉ូតូ TVS

គួរបញ្ជាក់ផងដែរថា Showroom SGV TVS ដែលទើបបើកបង្ហាញនេះ មានទីតាំងស្ថិតនៅលើផ្លូវ ១៦៣ កែងផ្លូវ ២៣២, សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ TVS Motor www.tvsmotor.comឬក៏អាចទំនាក់ទំនងមកកាន់អ៊ីម៉ែល ៖Priyanka Kumar – [email protected]Sridipta Bhattacharjee – [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]