កូរ៉េខាងត្បូង៖ សម្រស់របស់ Kim Jisoo តែងតែទទួលបានការសរសើរនិងលើកយកមកនិយាយ ព្រោះនាងចាត់ទុកថាជាតារាចម្រៀងស្រីដ៏លេចធ្លោនិងស្រស់ស្អាតម្នាក់ ក្នុងវិស័យ KPOP ហើយសម្រស់របស់នាង បើប្រៀបធៀបនឹងសមាជិក BLACKPINK ដទៃគឺជាសម្រស់បែបទន់ភ្លន់ មើលទៅអភិជន ដូចព្រះនាងម្ចាស់អ៊ីចឹង។

ជាក់ស្ដែងក្នុងរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មថ្មីរបស់ Jisoo ជាមួយ Christian Dior គឺប៉ុង Dior Le Baume សម្រស់របស់នាងត្រូវបានគឹលើកយកមកជជែកសាជាថ្មី ដោយក្នុងវីដេអូនេះ Jisoo បានស្លៀកឈុតពណ៌រាងប្រផេះ មានខោខ្លី អាវយឺតពីក្នុង ព្រមទាំងអាវរងាខាងក្រៅផងដែរ។

សក់របស់នាងនៅតែប្រើស្ទាយ៍ពុះកណ្ដាល គាបឡើងត្រង់ភ្លឹង បង្អួតរង្វង់មុខស្រស់ស្អាតដូចទេពធីតា ដែលតុបតែងបែបផ្កាឈូកៗទន់ភ្លន់ដូចសព្វមួយដង ដែលធ្វើឲ្យនាងទទួលបានការសរសើរថា មិនថាតុបតែងខ្លួនបែបណា គឺនៅតែស្រស់ស្អាតជានិច្ច៕






MARAVILHOSA! Novo vídeo de #JISOO para a Dior Le Baume, edição limitada.#BLACKPINK pic.twitter.com/x1SNxqzWRe
— PORTAL BLACKPINK (@portalblackpink) April 7, 2024
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]