កូរ៉េខាងត្បូង៖ Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ត្រូវបានគេស្គាល់ថាជាតារាចម្រៀងដ៏មានទឹកដមសំនៀងពីរោះ ហើយជារឿយៗ នាងតែងតែទទួលបានការចាប់អារម្មណ៍លើសម្រស់បែបអភិជនរបស់នាង ជាពិសេសគឺពណ៌សក់ទង់ដែងគាបត្រង់តែម្ដង។
ថ្មីៗនេះ Rosé បានផ្លាស់ប្ដូរស្ទាយ៍របស់ខ្លួននៅលើគម្របទស្សនាវដ្ដី Dazed Korea ឆ្នាំ២០២៤ សម្រាប់ Spring Edition ដែលគេឃើញថានាងពិតជាប្លែកខ្លាំងណាស់។
ក្នុងរូបភាពដែលបានចែករំលែក Rosé បានស្លៀកសំពត់រឹបពណ៌សនិងអាវ crop top បញ្ចេញក្បាលពោះដៃវែងពណ៌ដូចគ្នា ហើយអ្វីដែលកាន់តែពិសេសនោះ នាងបានគាបសក់ឡើងរួញ និងផាត់មុខបែបផ្កាឈូកៗមានអុចៗនៅត្រង់ថ្ពាល់ជាប្រភេទ Strawberry Make Up ដែលពិតជាមើលទៅស្អាតប្លែកពីរូបភាពនាងរាល់ដង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]