សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប កំពុងមមាញឹករៀបចំតុបតែងលម្អភ្លើង និងរៀបចំកន្លែងកម្សាន្តជាច្រើន ដើម្បី ត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ដ ក្នុងព្រឹត្តិការណ៍ សៀមរាប សង្ក្រាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តិទៅរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសួនច្បារ ព្រះរាជ ដំណាក់ក្រុងសៀមរាប។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដសៀមរាប បានឱ្យដឹងថា ដើម្បីលើក ស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាស ជូនប្រជាពលរដ្ឋ ព្រមទាំង ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួម កម្សាន្តសប្បាយ អបអរសាទ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ នាពេលខាងមុននេះ រដ្ឋបាល ខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបនឹងរៀបចំ សៀមរាបសង្ក្រានឆ្នាំថ្មីរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងឱកាសព្រឹត្តិការណ៍នេះដែរ រដ្ឋបាលខេត្តបានរៀបចំនូវកម្មវិធីកម្សាន្តជា ច្រើនកន្លែង មានរៀបចំពិធីសាសនា ល្បែងប្រជាប្រិយ សួនកុមារ ដែលរៀបចំឡើងនៅ សួនព្រះរាជដំណាក់ តាមបណ្តោយដង ស្ទឹងសៀមរាបទៅដល់ស្ពានវត្តដំណាក់។

សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ គឺជា លើកទី៣ហើយ គោលបំណងផ្តល់ឱកាសឱ្យយុវជន សាធារណជនខ្មែរទូទៅ បានចូលរួម អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប-អង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក៏នឹងបានផ្តល់ ឱកាសឱ្យព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយលើកតម្កើងពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរយើង ជូនភ្ញៀវជាតិ អន្តរជាតិ ឈ្វេងយល់ ដើម្បីពង្រីកកិត្យានុភាពនៅក្នុងតំបន់ និងទៅលើពិភពលោក។ សម្រាប់កម្មវិធីនៅ ក្នុងសៀមរាបសង្ក្រាន្តនេះរួមមាន៖ ការជិះកង់កម្សាន្តលក្ខណៈមហាជនជុំវិញបរិវេណ អង្គរវត្ត, ការប្រកួតវាយកូនហ្គោល, ការជិះទូកកម្សាន្តលក្ខណៈមហាជនការសម្តែងខ្លែងឯកជាដើម៕ 

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]