បារាំង៖ Zendaya គឺជាតារាសម្ដែងស្រីដ៏ល្បីឈ្មោះ ដែលអ្នកគ្រប់គ្នាស្គាល់តាមរយៈខ្សែភាពយន្តរឿង "DUNE" ជាមួយ Timothee Chalamet និង Spider Man ដើរតួជាមួយនឹង Tom Holland ដែលជាមិត្តប្រុសរបស់នាង។ ក្រៅពីទេពកោសល្យផ្នែកសម្ដែងហើយ Zendaya ក៏ត្រូវគេចាប់អារម្មណ៍រឿងសម្រស់សម្បុរស្រអែមរបស់នាងផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី៧ខែមេសាកន្លងទៅនេះ Zendaya បានធ្វើឲ្យអ្នកគាំទ្រចំហមាត់ម្ដងទៀត ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធភាពយន្តថ្មីចំណងជើងថា "Challengers" ដែលនាងចូលរួមសម្ដែង នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងនោះ នាងបានបង្ហាញខ្លួនជាមួយរ៉ូបស្រមោលសសម្រុងវែងអូសដី រាងជាចោមពុង និងសម្រុងស្បៃៗផ្នែកខាងក្រោម ធ្វើឲ្យស្បែកស្រអែមរបស់នាងរំលេចយ៉ាងស្រស់ស្អាត បង្ហាញភាពភ្លឺរលោង ត្រូវគ្នាជាមួយនឹងសក់របស់នាងដែលលាបពណ៌ទង់ដែង បូកផ្សំនឹងទម្រង់មុខដ៏ស្រស់ស្អាតរបស់នាង ធ្វើឲ្យមើលមួយភ្លែតដូចជាព្រះនាងចេញពីព្រេងនិទានម្នាក់៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]