ភ្នំពេញ ៖ ជាការពិតណាស់ ទូរទស្សន៍ដែលឆ្លាតវៃគឺជា ទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ទស្សនាខ្សែភាពយន្ត ឬកម្មវិធីកម្សាន្តផ្សេងៗប៉ុណ្ណោះទេ តែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងស៊ីវិល័យ ជាពិសេស នៅក្នុងយុគសម័យ AI នេះតែម្ដង។
![](https://s9.kh1.co/c6/c66c555c70bd3d6bae20a94998fabd921087d570.jpg)
![](https://s9.kh1.co/bc/bce90ad1e63a107a12f1d62e59a217f67d6c4c53.jpg)
ជាក់ស្ដែងដូចនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៤ ក្រុមហ៊ុន សាមសុង បានធើ្វការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ Samsung NEO QLED 8K ស៊េរីចុងក្រោយឆ្នាំ ២០២៤ ដែលបំពាក់មកជាមួយនូវបច្ចេកវិទ្យា AI ដ៏ទំនើបបំផុត និងមានការដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិកជាច្រើនមុខទៀត នៅសណ្ឋាគារណាហ្គាវើលដ៍ ទី១ (Naga World 1) ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ១០ យប់។
![](https://s9.kh1.co/b0/b04aff52c8e9d03218a4140a9bf57451f190c185.jpg)
![](https://s9.kh1.co/09/095f8f9a80353d0b8cd2cc601906f95bc51a8f3b.jpg)
ក្នុងព្រឹត្តិការណ៍នៃការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ ទាន់សម័យ និងមានសមត្ថភាពអស្ចារ្យបំផុត NEO QLED 8K នេះ ក្រុមហ៊ុន សាមសុង ក៏បានអញ្ជើញក្រុមការងារបច្ចេកទេសជំនាញផលិតផល សាមសុង និងតំណាងចែកចាយតូចធំដើម្បីឱ្យពួកគាត់ទទួលបាននូវព័ត៌មាន ក៏ដូចជាបានឃើញផ្ទាល់នូវកំពូលផលិតផលទំនើបចុងក្រោយបំផុតសម្រាប់លក់ជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស ហើយពីកម្មវិធីនេះក៏មានការចាប់រង្វាន់សប្បាយៗជាច្រើនផងដែរ។
![](https://s9.kh1.co/4a/4a1798b971b82afbc53ca2fa1486c2dbb0f7cde3.jpg)
![](https://s9.kh1.co/bc/bc6f019ceba700afd158fd267d97f3bbdd0a74d5.jpg)
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង ក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់តំណាងចែកចាយផលិតផល សាមសុង ទាំងអស់ ដែលបានចូលរួមកម្មវិធីដ៏អស្ចារ្យក្នុងថ្ងៃនេះ។ ហើយថ្ងៃនេះគឺជាការជួបជុំដ៏រីករាយមួយដែលក្រុមហ៊ុន សាមសុង បាននាំយកនូវបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យា AI មិន ថាតែនៅលើស្មាតហ្វូននោះទេ ដោយពេលនេះ សាមសុង បានបំពាក់បច្ចេកវិទ្យា AI ថ្មីនេះនៅលើកំពូលទូរទស្សន៍ជំនាន់ថ្មី NEO QLED 8K នេះផងដែរ។ ទូរទស្សន៍ជំនាន់ថ្មី NEO QLED 8K នេះនឹងផ្ដល់នូវកំពូលបទពិសោធន៍ដ៏អស្ចារ្យជាមួយមុខងារដ៏សម្បូរបែបដល់អ្នកប្រើប្រាស់”។
![](https://s9.kh1.co/c9/c99bf2628d5e0f7df3c8bff361458c51ebbcc423.jpg)
![](https://s9.kh1.co/a2/a2feb4092c5d20756d6344322ac66138f3a81ab8.jpg)
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ទូរទស្សន៍ Samsung NEO QLED 8K ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងឆ្លុះបញ្ចាំងពីប្រណីតភាព ស៊ីវិល័យ ថ្លៃថ្នូរ និងមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ់ជាច្រើនដូចជា៖
1. ប្រព័ន្ធដំណើរការខ្លាំង NQ8 AI Gen3 ៖ - បំពាក់មកជាមួយនូវបច្ចេកវិទ្យា AI-powered 8K processor ចុងក្រោយបំផុត
2. បំពាក់មកនូវ 8K AI Upscaling Pro ៖ - បច្ចេកវិទ្យានេះនឹងធ្វើឱ្យគុណភាពនៃការបង្ហាញ និងការចាប់យករូបភាពច្បាស់ឥតខ្ចោះកម្រិត 8K រូបភាពច្បាស់ដូចពិតៗតែម្ដង
3. មុខងារ AI Motion Enhancer Pro ៖- មុខងារ និងបច្ចេកវិទ្យា AI ថ្មីនេះមានសមត្ថភាពធ្វើឱ្យរាល់ការទស្សនាកាន់តែរលូនជក់ចិត្ត មិនថាទស្សនាការផ្សាយផ្ទាល់ ឬ មិនផ្ទាល់នោះទេ
4. Infinity Air Design ៖ - ការរចនារូបរាងកាន់តែស្ដើងជាងមុន អេក្រង់លាតកាន់តែធំ ធ្វើឱ្យការទស្សនាកាន់តែត្រជាក់ភ្នែក ជក់ចិត្ត ដិតអារម្មណ៍
5. មុខងារ Samsung Tizen OS ៖ មុខងារនេះធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួលជាមួយនឹង Tizen OS ដើម្បីណែនាំនូវ Content ថ្មីៗ និងល្បីៗផងដែរ អ្វីដែលកាន់តែពិសេសជាងនេះ បានបំពាក់មកជាមួយប្រដាប់បំពងសំឡេងរបស់ សាមសុង ស៊េរី Soundbar Q990D ធ្វើឱ្យរាល់ការបញ្ចេញសំឡេងលក្ខណៈ 3D ស័ក្ដិសមបំផុតជាមួយការទស្សនាបែបរឿងកុន ដូចស្ថិតក្នុងរោងកុនពិតៗ។
![](https://s9.kh1.co/69/692bed6e07967a53176a0cbcc1e025ac7ed9d879.jpg)
ជាមួយកំពូលទូរទស្សន៍ជំនាន់ថ្មី Samsung NEO QLED 8K នេះរោងកុនល្មមៗអែបកៀន…KTV ក៏អែបកៀនដែរ! ចាំអីទៀត! ប្រញាប់ឡើង…! គេនាំគ្នាសប្បាយចោលអស់ឥឡូវហើយ…! ប្រញាប់ទិញមួយទុកជាកាដូសម្រាប់គ្រួសារឥឡូវនេះភ្លាមទៅ ដឹងតែសប្បាយរហូត និងមានសុភមង្គលហ្ម៎ង…!!
មិនងាយរកបានទេណ៎ា! ទូរទស្សន៍ដែលមានមុខងារដ៏អស្ចារ្យនៃបច្ចេកវិទ្យា AI ថ្មី និងជួយសន្សំសំចៃថាមពលបានច្រើនជាមួយមុខងារ AI Energy Mode នៅលើ SmartThing ពិសេស មានប្រព័ន្ធការពារសុវត្ថិភាពបានយ៉ាងល្អជាមួយមុខងារ Knox Security ថែមទៀតផង។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់
Facebook: SamsungCambodia
IG: samsungcambodia
TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ ៖ 1800-20 32 32!
![](https://s9.kh1.co/62/6200ff30f6064331a12c80b82149a4dd65437d23.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]