ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសម្ពោធជាផ្លូវការនូវកម្មវិធីពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងវត្តមាន ឯកឧត្តម William Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពី សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សមាគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ តំណាងពីស្ថាប័នឯកជន និងក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិជាច្រើន។
ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានរៀបចំឡើងក្នុងគោលបំណងជម្រុញសក្តានុពលវិស័យឧស្សាហកម្មពាណិជ្ជកម្មឱ្យរីកលូតលាស់ទៅមុខជាបន្តបន្ទាប់ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធនានា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា៖ «ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម មិនមែនត្រឹមតែជាការដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីទំនាក់ទំនងអាជីវកម្ម និងភាពជាដៃគូមិនអាចខ្វះបានរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មសកល»។
បន្ថែមពីលើនេះ លោកក៏បានរៀបរាប់ផងដែរថា ព្រឹត្តិការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីធ្វើការផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតភាពជាដៃគូថ្មីដោយផ្ទាល់ជាមួយនឹងអតិថិជន អ្នកផ្គត់ផ្គង់ អ្នកវិនិយោគ និង អាជីវកម្មផ្សេងៗទៀត។
នៅក្នុងពិព័រណ៍ធុរកិច្ចនេះទៀតសោត មានការគាំទ្រ និងចូលរួមពីក្រុមហ៊ុនដែលជាដៃគូសហការ ដូចជា ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក ក្រុមហ៊ុន BSP Finance Cambodia ក្រុមហ៊ុន Comin Khmere ធនាគារ ប៊ី អាយ ស៊ី ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ក្រុមហ៊ុន Auto Hub Cambodia ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ក្រុមហ៊ុន មីឆែលីន (Michelin) ក្រុមហ៊ុនប្រេងម៉ាស៊ីន Shell និង ធនាគារ ប្រ៊ីដ ។ល។ ហើយក៏មានការតាំងបង្ហាញផលិតផលជាច្រើន ដូចជា យានយន្ត គ្រឿងចក្រធុនធ្ងន់ គ្រឿងយន្តកសិកម្ម ឧបករណ៍សម្អាត ឧបករណ៍ធ្វើតេស្តទឹកភ្លើង សេវាកម្មជួសជុល សេវាកម្មជួល និងបង់រំលស់ ធនាគារ ធានារ៉ាប់រង ឧស្សាហកម្មម្ហូបអាហារ សណ្ឋាគារ ទូរគមនាគមន៍ ដឹកជញ្ជូន ឧស្សាហកម្មប្រេងម៉ាស៊ីន គ្រឿងបន្លាស់ និងគ្រឿងបរិក្ខាររថយន្ត និងផលិតផលផ្សេងៗជាច្រើនទៀត។ កម្មវិធីពិព័រណ៍នេះរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៨យប់ ដែលមានទីតាំងស្ថិតនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ C-D-E-F-G។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩២ ហើយក៏បានផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាងប្រមាណ ៤០០០ នាក់។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើន ដូចជា រថយន្ត Ford ដែលជារថយន្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារឧស្សាហកម្មយានយន្តរយៈពេល ៥ ឆ្នាំជាប់ៗគ្នា រថយន្ត Land Rover រថយន្ត ChangAn កង់បីព្យាចូ (Piaggio) គ្រឿងចក្រធុនធ្ងន់ម៉ាក JCB គ្រឿងយន្តកសិកម្មចនឌារ ម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM ឧបករណ៍សម្អាត សេវាកម្មជួល AVIS BUDGET ហើយនិងផលិតផលជាច្រើនទៀតផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានរោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នបានដំឡើងរថយន្តចំនួន ៤០០០ គ្រឿងរួចមកហើយ។ ទាំងអស់នេះសបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់យកវិស័យយានយន្តជាវិស័យអាទិភាពក្នុងការទាក់ទងវិនិយោគ។ ក្រុមហ៊ុនជានិច្ចកាលបានចូលរូមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមជាច្រើន ដូចជា សាងសង់ និងជួសជុលសាលារៀនរដ្ឋ បណ្ណាល័យ សាងសង់បន្ទប់ទឹក សាលាពហុបច្ចេកទេសនានា បរិច្ចាគរថយន្តសង្គ្រោះបន្ទាន់ រថយន្តសម្រាប់ដឹកវ៉ាក់សាំង និងបរិកា្ខរការពារ និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានស្អាតតាមរយៈការដាំដើមឈើ និងបរិច្ចាគធុងសម្រាម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]