អាមេរិក៖ ដូចដែលប្រិយមិត្តបានស្គាល់ហើយថា តារាចម្រៀង Selena Gomez គឺជាតារាដ៏ល្បីឈ្មោះនិងមានឥទ្ធិពលម្នាក់ក្នុងវិស័យតន្ត្រី ដោយនាងក៏បានចាប់អាជីពជាម្ចាស់យីហោម៉ាក Rare Beauty ជាម៉ាកគ្រឿងសម្អាងកំពុងទទួលបានការគាំទ្រខ្លាំងផងដែរ។
កាលពីពេលថ្មីៗនេះ Selena បានទាញយកចំំំណាប់អារម្មណ៍សាជាថ្មី ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធផលិតផលថ្មីរបស់ Rare Beauty នៅទីក្រុង New York ដោយបានស្លៀកឈុតពណ៌ផ្កាឈូកឲ្យសមនឹងផលិតផលថ្មីរបស់នាង។
ក្នុងនោះនាងបានស្លៀករ៉ូប Versace ដែលមានតម្លៃដល់២,៨៥០ដុល្លារ រួមជាមួយនឹងអាវក្រៅវែងពណ៌ផ្កាឈូកតម្លៃ ៧៩៥ដុល្លារ គូជាមួយនឹងស្បែកជើងកែងឃ្លុបមុខរាងស្រួច តម្លៃ ៤៣៩ដុល្លារ ខណៈដែលសក់របស់នាងវែកមកខាងឆ្វេងនិងគាបត្រង់ទម្លាក់ ហើយផាត់មុខបែបផ្កាឈូកៗលើកសម្រស់នាងឲ្យកាន់តែគួរឲ្យស្រលាញ់៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]