ចិន៖ បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពភ្ញាក់ផ្អើល ក្រោយពីបានដឹងថា អ្នកជំនួញ លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថាជា អតីតស្វាមីតារាស្រី Barbie Hsu បាននាំគូដណ្តឹងរបស់ខ្លួន Mandy ទៅប្រទេសកូរ៉េ ដើម្បីសម្រាកវិស្សមកាល មុនថ្ងៃរៀបការ។

Wang Xiaofei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំនួញ លោក Wang Xiaofei បានបង្ហោះរូបថតដ៏រ៉ូមែនទិកជាមួយនឹង Mandy ហើយបាននិយាយថា នេះជាលើកទីមួយហើយ ដែលលោកបានមកទីក្រុងសេអ៊ូល ហើយពិតជាមានភាពសប្បាយចិត្តខ្លាំងណាស់ ដែលមានគូស្នេហ៍របស់ខ្លួននៅជាមួយ។ 

Wang Xiaofei និងគូស្នេហ៍

គួររំឮកផងដែរថា តាំង​ពី​បាន​ស្នើ​សុំ Mandy រៀបការដោយ​ជោគជ័យមក លោក Wang Xiaofei បាន​បង្ហោះ​រូបថត​ជា​បន្ត​បន្ទាប់​ជាមួយ​នាង និង​បង្ហាញ​បំណង​ចង់​រៀប​ការ​ឆាប់ៗនេះ ព្រមទាំងបានសរសើរដល់គូស្នេហ៍របស់ខ្លួនម្តងហើយម្តងទៀត ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]