អាមេរិក៖ Jennifer Lopez គឺជាតារាចម្រៀងដែលពូកែទាំងច្រៀង និងពូកែទាំងរាំ នៅលើឆាកតន្ត្រី ហើយបើទោះបីជាមានវ័យដល់៥៤ឆ្នាំហើយ តែតារាចម្រៀងស្រីរូបនេះនៅតែចូលចិត្តលេងស្ទាយ៍ដ៏លេចធ្លោ។

Jennifer Lopez 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងកាលពីថ្ងៃអាទិត្យទី៧ខែមីនាកន្លងទៅនេះ Jennifer Lopez បានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់ដ៏ទាន់សម័យ អំឡុងពេលចេញដើរទៅនៅលើដងផ្លូវ ក្នុងទីក្រុងញ៉ូវយ៉ក ដោយក្នុងនោះគេបានឃើញតារាចម្រៀងស្រីរូបនេះ ស្លៀកខោខោប៊យប្រឡាក់និងចាស់ៗ តែនេះជាម៉ូតថ្មីដ៏ពេញនិយម ដែលខោនេះមានតម្លៃដល់ទៅ៦២០ដុល្លារ គូជាមួយនឹងអាវរឹបកក្អមពណ៌ខៀវចាស់ និងអាវរងាក្រៅវែងដល់កជើង ពណ៌ខ្មៅ។

Jennifer Lopez 

Jennifer Lopez ក៏បានពាក់វ៉ែនតាការពារកម្ដៅថ្ងៃម៉ាក Gucci និងកាបូប Chanel ពណ៌ផ្ទៃមេឃខ្ចីមើលទៅពិតជាស្រស់ស្អាតនិងលេចធ្លោ៕

Jennifer Lopez 
Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]