កម្សាន្ត៖ អាចនិយាយបានថា បើទោះបីជា តារាស្រី Paris Hilton បានបើកចំហរជាធម្មតា ជាមួយមហាជនពីជីវិតផ្ទាល់ខ្លួនរបស់នាងក៏ដោយ ប៉ុន្តែរូបនាង នៅតែមានភាពតឹងតែង ចំពោះការចែករំលែករូបថតកូនស្រីរបស់ខ្លួន ដែលទើបនឹងកើត។
តារាស្រី Paris Hilton បានស្វាគមន៍កូនស្រីទី ២ របស់ខ្លួន ដែលមានឈ្មោះថា London កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ខណៈពេលដែលអ្នកគាំទ្រជាច្រើន កំពុងទន្ទឹងរង់ចាំរូបថតគួរឱ្យស្រលាញ់ពីសមាជិកថ្មី ក្នុងគ្រួសាររបស់នាង តែ Paris Hilton បានជ្រើសរើសរក្សាកូនស្រី ឱ្យនៅក្រៅក្រសែភ្នែកសាធារណៈ ដែលធ្វើឱ្យអ្នកតាមនាងចង់ដឹងយ៉ាងខ្លាំង។
យ៉ាងណាមិញ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្រ អំពីពេលដែលពួកគេ អាចរំពឹងថា នឹងឃើញរូបថតរបស់កូនស្រីនាង តារាស្រីរូបនេះ បានលើកឡើងនៅក្នុង Instagram ថា «នៅមិនទាន់រួចរាល់ ក្នុងការចែករំលែកនាងទៅកាន់ពិភពលោកនោះទេ»៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]