អបអរមហាសង្រ្កាន្តឆ្នាំថ្មី មិនបាច់ជិះយន្តហោះទៅលេងដល់សឹង្ហបុរី ទស្សនាតោបាញ់ទឹកទេ មកត្រឹមកំពតក៏មានសេះសមុទ្របាញ់ទឹកដ៏ស្រស់ស្អាត ដែលជាអត្តសញ្ញាណជាតិខ្មែរដំបូងគេ មិនចាញ់ប្រទេសដទៃឡើយ។ ក្រៅពីនេះខេត្តកំពតក៏សម្បូរកន្លែងដើរលេងកម្សាន្តជាច្រើនផ្សេងទៀត ចាំទទួលបងប្អូនមកលេងសប្បាយក្នុងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត រយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណរង្វង់មូលទុរេនយក្ស។
លើសពីនេះ កាន់តែមោទនភាព មានរូបសំណាក់សេះសមុទ្របាញ់ទឹកបង្ហាញខ្លួនយ៉ាងស្រស់ស្អាត បង្កើនសោភ័ណភាពក្នុងក្រុងកំពត ហើយក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ការបាញ់ទឹកនៅតំបន់ត្រជាក់ចិត្ត និងការរាំលេងសប្បាយតាមចង្វាក់ភ្លេងគ្រប់ទម្រង់តាំងពីថ្ងៃរហូតដល់យប់។ ជាពិសេស ភ្ញៀវទេសចរមកលេងមហាសង្រ្កាន្តប៊ូសស្រ្តង ក៏មានឱកាសភ្លក់រសជាតិប៊ូសស្រ្តងត្រជាក់ឆ្ងាញ់ និងអាចឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ៣ថ្ងៃពេញ។
រកឯណាបាន ដើរលេងមួយជើង ចំណេញបានគ្រប់មុខ ដើរលេងបានច្រើនកន្លែង បានញុំាប៊ូសស្រ្តងត្រជាក់ៗ និងមានឱកាសឈ្នះរង្វាន់ធំពីប៊ូសស្រ្តង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]