កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ADOR បានចេញមកប្រកាសថា Hyein ដែលជាសមាជិកក្រុម Newjeans ត្រូវផ្អាកសកម្មភាពជាមួយក្រុមជាបណ្ដោះអាសន្ន ដោយសារតែនាងត្រូវរបួសកំឡុងពេលហាត់សម ត្រង់ម្រាមជើង ដែលតម្រូវឲ្យនាងត្រូវសម្រាកសិន។
នៅក្នុងនោះគេបានបញ្ជាក់ថា Hyein មានការឈឺចាប់ត្រង់ម្រាមជើង ដែលត្រូវបញ្ជូននាងទៅមន្ទីពេទ្យដើម្បីស្កេនមើល ហើយគេបានរកឃើញថា ម្រាមជើងមានការបាក់ ឬប្រេះស្រាំ ដែលបណ្ដាលឲ្យនាង ត្រូវសម្រាកព្យាបាល និង មិនអាចធ្វើចលនាខ្លាំងបាននោះទេ។
ជាមួយគ្នានេះដែរ អ្នកគាំទ្របង្ហាញការព្រួយបារម្ភ និង សង្ឃឹមថា Hyein នឹងឆាប់ជា ដើម្បីត្រឡប់មកបង្ហាញវត្តមានជាមួយក្រុមរបស់ខ្លួនសារជាថ្មី។ គួរបញ្ជាក់ថា Newjeans មានគម្រោងនឹងចេញចម្រៀងនៅខែឧសភានេះ ប៉ុន្ដែអាចនឹងមិនមានវត្តមាន Hyein នោះទេ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]