ភ្នំពេញ៖ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ម្ចាស់ប្រ៊េន Lakamo ដែលស្វាមីរបស់អ្នកនាង បានទទួលមរណភាពកាលពីយប់មិញ ដែលត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ។ បើយោងតាមផេក Ka k'ter បានឲ្យដឹងថា ស្វាមីរបស់អ្នកស្រី មាស ចន្ទ័ដាលីស ត្រូវបានចោរបាញ់សម្លាប់ ឆក់យកអាយុជីវិត។

អ្នកស្រី មាស ចន្ទ័ដាលីស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អ្នកលេងបណ្ដាញសង្គមបាននាំគ្នាមានការរន្ធត់ចិត្តជាខ្លាំង ដោយទើបនឹងឃើញ ម្ចាស់ប្រ៊េន ឡាកាម៉ូ និង ស្វាមី ប្រារព្ធពិធីអបអរខួបអាពាហ៍ពិពាហ៍កាលពីពេលថ្មីៗកន្លងទៅនេះសោះ មិនសមណា លាចាកលោកលឿនយ៉ាងនេះសោះ។

គួរបញ្ជាក់ផងដែរថា កាលពីយប់មិញនេះ មានចោរចូលផ្ទះ ហើយក៏បាញ់សម្លាប់ទៅកាន់ ស្វាមីអ្នកស្រី មាស ចន្ទ័ដាលីស ពិតជាគួរឲ្យសោកស្ដាយ និង ឈឺចាប់ក្រៃលែង។

រូបភាព

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]