ជប៉ុន៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Rosé ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK មិនត្រឹមតែមានសំឡេងពីរោះក្រអៅក្រអួនទេ តែក៏ពូកែខាងលេងស្ទាយ៍សម្លៀកបំពាក់ណាស់ដែរ។
ស្ទាយ៍ប្រចាំខ្លួន Rosé គឺភាគច្រើនមើលទៅជាស្ទាយ៍បែបអ្នកនាងមកពីត្រកូលអភិជន គឺស្រស់ស្អាតបែបថ្លៃថ្នូរខ្លាំង ហើយរូបភាពប៉ុន្មានសន្លឹកដែលទើបនឹងចែករំលែកលើបណ្ដាញសង្គមធ្វើឲ្យអ្នកគាំទ្រសរសើរខ្លាំង នៅពេលនាងបានចូលរួមកម្មវិធីរបស់ Tiffany &Co នៅឯជប៉ុន នាថ្ងៃទី១១ខែមេសាកន្លងទៅ។
ក្នុងនោះ Rosé បានបង្ហាញខ្លួនជាមួយនឹងរ៉ូបខ្លីពណ៌ខ្មៅ រាងរួញៗនិងប៉ោងៗ ដែលជារ៉ូបដៃតូចសម្រុងត្រឹមពាក់កណ្ដាលភ្លៅ ពណ៌ខ្មៅ ជារ៉ូបមើលទៅសាមញ្ញតែពេលយកមកដាក់នៅលើខ្លួនរបស់ Rose គឺឃើញកាន់តែស្រស់ស្អាតជាខ្លាំង៕
ប្រភព៖: kpopping
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]