អាមេរិក៖ Ariana Grande គឺជាតារាស្រីដែលមានសំឡេងពីរោះរណ្ដំដែលទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ហើយថ្មីៗនេះ នាងទើបតែបានលែងលះដាច់ស្រេចជាមួយអតីតស្វាមី Dalton Gomez ។

Ariana Grande 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយរស់នៅបែកខ្ញែកពីស្វាមីរួចមក Ariana បានបង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយនឹងលោក Ethan Slater ដែលជាតារាសម្ដែងមួយរូប ហើយជារឿយៗអ្នកទាំងពីរតែងតែចេញមកបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា។

Ariana Grande 
Ethan Slater

ជាក់ស្ដែងនាយប់ថ្ងៃទី១១ខែមេសា នេះ Ariana ត្រូវបានគេប្រទះឃើញថាបានចេញមកបណ្ដើរ Ethan Slater យ៉ាងល្អូកល្អឺននាទីក្រុង Las Vegas បន្ទាប់ពីបានចូលរួមកម្មវិធីជប់លៀងតួអង្គសម្ដែងក្នុងរឿង "Wicked" ដោយក្នុងនោះនាងបានស្លៀករ៉ូបខ្លីពណ៌សលាយផ្កាឈូកដូចជាស្រទាប់ផ្កា បែបស្បៃៗស្ដើងៗ ជាប្រភេទរ៉ូបចោមពុង សម្រុងដល់ពាក់កណ្ដាលភ្លៅ ហើយបន្ទាប់ពីចប់កម្មវិធី គេឃើញនាងនិងមិត្តប្រុសថ្មី និយាយសើចសប្បាយ មើលទៅពិតជាស្និទ្ធស្នាលនិងមានក្ដីសុខខ្លាំង៕  

Ariana Grande 
Ariana Grande 
Ariana Grande 
រូបភាព​​​​ថ្មីរបស់ Ariana Grande និងគូស្នេហ៍
រូបភាព​​​​ថ្មីរបស់ Ariana Grande និងគូស្នេហ៍

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]