អាមេរិក៖ តារាចម្រៀងរ៉េប Montana បាននិយាយថា តារាចម្រៀងស្រី Taylor Swift បានបដិសេធសំណើស្នើឲ្យទៅសម្ដែងនៅកម្មវិធីឯកជនមួយនៅអារ៉ាប់រួម បើទោះបីជាខាងកម្មវិធីបានផ្ដល់ទឹកប្រាក់ដល់នាងដល់ទៅ ៩លានដុល្លារក៏ដោយ។
តារាចម្រៀងរ៉េបម្នាក់នេះ បាននិយាយយ៉ាងដូច្នេះ បន្ទាប់ពីបានបង្ហោះរូបភាព Screenshot ពីការសន្ទនាមួយជាមួយខាងកម្មវិធីនោះ ដែលពួកគេចង់ជួលលោកទៅច្រៀងក្នុងតម្លៃ១លានដុល្លារ ហើយជួលតារាចម្រៀងស្រីម្នាក់ទៀតក្នុងតម្លៃ៩លានដុល្លារ កាលពីខែធ្នូឆ្នាំ២០២៣កន្លងទៅ។
Montana បានបង្ហើបថាតារាចម្រៀងស្រីម្នាក់នោះគឺ Taylor Swift នេះឯងប៉ុន្តែជាក់ស្ដែង នាងបានបដិសេធមិនសម្ដែងនៅទីនោះនោះឡើយ។
គួរបញ្ជាក់ផងដែរថា ការជួលតារាចម្រៀងល្បីៗទៅសម្ដែងនៅកម្មវិធីឯកជន មិនមែនជារឿងប្លែកទេព្រោះកាលពីឆ្នាំទៅ Rihanna ក៏បានចូលរួមសម្ដែងក្នុងពិធីរៀបការរបស់កូនប្រុសមហាសេដ្ឋីឥណ្ឌាផងដែរ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]