កំពត៖ ឆ្នេរខ្សាចកម្សាន្តចន្លោះស្ពានឥន្ធធនូ និងស្ពានថ្មី ដែលមានប្រវែងជាង ៦០០ម៉ែត្រ នៅមិនទាន់ស្ថាបនារួចរាល់ទាំងស្រុងនៅឡើយទេ ប៉ុន្តែក្នុងឱកាសចូលឆ្នាំថ្មីនេះ អាជ្ញាធរខេត្តនឹងបើកឱ្យទេសចរចូលលេងកម្សាន្ត ព្រមទាំងបានរៀបចំផ្លូវធ្វើដំណើរ ឈូសពង្រាបខ្សាច់ សម្អាតអនាម័យបរិស្ថាន និងតុបតែងភ្លើងពណ៌នៅតាមដើមឈើរួចរាល់ហើយ។ ភ្ញៀវទេសចរបានលើកឡើង ខេត្តកំពតនឹងកាន់តែទាក់ទាញបន្ថែមទៀត ខណៈដែលសមទ្ធិផលថ្មីៗត្រូវបានបើកឲ្យដំណើរការ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អភិបាលក្រុងកំពត លោក លាង រឿនសុធី បានប្រាប់ឱ្យដឹងថា ក្រោមការណែនាំ និងចុះអនុវត្តផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ធធនូ និងស្ពានថ្មី បានស្ថាបនាជិតរួចរាល់ហើយ ប៉ុន្តែដើម្បីអបអរសាទរ និងទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តបានរៀបចំកែលម្អរួចរាល់ហើយ  ក្នុងនោះរដ្ឋបាលខេត្តបានឈូសឆាយពង្រាបខ្សាច់ ធ្វើផ្លូវក្រាលថ្មម៉ិច កាត់តម្រឹមមែកឈើ និងបំពាក់ភ្លើងលម្អតាមដើមឈើ និងមែកឈើផងដែរ។ លោកបានបន្តថា ឆ្នេរខ្សាច់កម្សាន្តនេះគឺជាឆ្នេរទី៣ របស់ខេត្តកំពត និងជាឆ្នេរទី២នៅក្នុងក្រុងកំពត  ឆ្នេរនេះមានភាពទាក់ទាញខ្លាំង ព្រោះមានទីតាំងស្ថិតនៅកណ្តាលក្រុង ហើយមានកន្លែងកម្សាន្តជាច្រើននៅក្បែរៗឆ្នេរនោះ ដូចជាទូកទេសចរណ៍ កន្លែងកម្សាន្តនាពេលរាត្រី តំបន់ផ្សារក្រណាត់ជាដើម។ភ្ញៀវទេចរដែលបានមកលេងកម្សាន្តឆ្នេរថ្មីចន្លោះស្ពានឥន្ទធនូ និងស្ពានថ្មីនេះ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ខេត្តកំពត បច្ចុប្បន្ននេះគឺមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្រុងកំពតក៏មានឆ្នេរខ្សាច់កម្សាន្ត២ទីតាំង ដែលត្រូវបានរៀបចំឡើងសម្រាប់ទទួលភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះរួចរាលហើយដែរ ខណៈដែលឆ្នេរកោះស្មៅស្រុកទឹកឈូ ដែលនៅជាប់ក្រុងកំពតឯនោះ កំពង់តែត្រៀមរៀបចំធ្វើសង្ក្រាន្តទឹកឈូផងដែរ។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា សម្រាប់ខេត្តកំពត មានឆ្នេរខ្សាច់កមន្សាន្តចំនួន ៣ទីតាំង មានឆ្នេរកោះស្មៅស្រុកទឹកឈូ  និងឆ្នេរពីរទៀត ដែលទី១ មានទីតាំងនៅចម្លោះស្ពានឥន្ធធនូ និងស្ពានថ្មី ដែលទើបកែលម្អ តុបតែងសម្រាប់បើកទទួលភ្ញៀវទេសចរពេលចូលឆ្នាំថ្មី និងទីតាំងទី២ ឆ្នេរខ្សាច់កម្សាន្តមួយទៀតនៅខាងមុខចំណតទូកទេសចរណ៍។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក្នុងការណែនាំដល់មន្ទីរ-អង្គភាពជុំវិញខេត្ត ឱ្យតុបតែងលម្អស្ថាប័នរៀងៗខ្លួន សម្អាតអនាម័យបរិស្ថាន បំពាក់ភ្លើងពណ៌ ចងទង់ជ្វាលា រួមទាំងសមទ្ធិផលទេសចរណ៍មានរូបសំណាកសេះសមុទ្របាញ់ទឹកជាដើមនោះ លោកជឿថា កំពតសង្ក្រាន្តឆ្នាំនេះ និងមានទេសចរមកលេងច្រើនជាងឆ្នាំមុនៗ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]