កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍កាលពីថ្ងៃទី ១២ ខែមេសា បានឱ្យដឹងថាតារាចម្រៀង Park Bo Ram បានទទួលមរណភាពភ្លាម ៗ នៅរសៀលថ្ងៃទី ១១ ខែមេសា។ បច្ចុប្បន្នប៉ូលីសកំពុងស៊ើបអង្កេតមូលហេតុនៃការស្លាប់របស់តារាចម្រៀងរូបនេះ។

នៅព្រឹកថ្ងៃទី១២ ខែមេសា ទីភ្នាក់ងារ XANADU Entertainment របស់ Park Bo Ram បានបញ្ជាក់ថា តារាចម្រៀងរូបនេះបានទទួលមរណភាពភ្លាមៗកាលពីល្ងាចមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារនេះបានក៏បានលើកឡើងដែល វាជាការពិតដែល Park Bo Ram បានស្លាប់នៅថ្ងៃទី ១១ ខែមេសា ចំពោះ មូលហេតុ​នៃ​ការ​ស្លាប់​កំពុង​ត្រូវ​បាន​ប៉ូលិស​ស៊ើបអង្កេត​​។

Park Bo Ram ទទួលបានការចាប់អារម្មណ៍នៅពេលដែលនាងបានបង្ហាញខ្លួននៅក្នុងកម្មវិធី Mnet audition 'SuperStar K2' ក្នុងឆ្នាំ២០១០។ នាងទទួលបានការទទួលស្គាល់សម្រាប់ជំនាញច្រៀងពិសេសរបស់នាង និងវត្តមាននៅលើឆាក។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់ Park Bo Ram ក្នុងអំឡុងពេលដ៏ឈឺចាប់កំឡុងពេលនេះ!

ប្រភព៖ Allkpop

Park Bo Ram
Park Bo Ram
Park Bo Ram
Park Bo Ram

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]