កូរ៉េខាងត្បូង៖ តារាចម្រៀងសំឡេងក្រអួន Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ដ៏ល្បីល្បាញ ត្រូវបានគេស្គាល់ថាជាអ្នកចូលចិត្តស្លៀកពាក់ឈុតពណ៌ខ្មៅៗខ្លាំងណាស់ ដែលវាពិតជាស៊ីទៅនឹងពណ៌សក់ទង់ដែងរបស់នាង។

Rosé
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ កាលពីថ្ងៃទី១៥ខែមេសាកន្លងទៅ Rosé ក៏បានចេញមកទាក់ទាញចំណាប់អារម្មណ៍ដល់ទស្សនិកជនសាជាថ្មី ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីឲ្យម៉ាកយីហោ "RIMOWA" ជាម៉ាកវ៉ាលី ដែលនាងផ្សព្វផ្សាយឲ្យ។

Rosé

កម្មវិធីនេះប្រព្រឹត្តិឡើងនៅទីក្រុងសេអ៊ូល ដោយមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដូចជាសមាជិកក្រុម EXO , អ្នកប្រណាំងឡាន Formula 1 ដ៏ល្បីឈ្មោះ Lewis Hamilton ជាដើម។

កម្មវិធី "RIMOWA"

យ៉ាងណាមិញ  Rosé នៅតែជាតារាស្រីម្នាក់ដ៏លេចធ្លោដោយនាងបានស្លៀករ៉ូបពណ៌ខ្មៅ បែបចោមពុង និងប៉ោងខាងក្រោមចាប់ពីចង្កេះទៅ សម្រុងត្រឹមពាក់កណ្ដាលភ្លៅ ដែលទោះមើលទៅជាឈុតសាមញ្ញថានាងពិតជាជះសម្រស់យ៉ាងស្រស់ស្អាត ជាមួយនឹងម៉ូតសក់ពុះជាពីរ និងចងលើកជាទីទុយសងខាងទៅខាងក្រោយ ទម្លាក់ឲ្យសរសៃសក់វែងប្រះស្មា។ អ្វីដែលគេចាប់អារម្មណ៍នោះ នាងបានពាក់ស្បែកជើងកែងពណ៌ខ្មៅ ដែលមានកែងបែបពណ៌ឥន្ធនូ៕  

Rosé
Rosé
Rosé
Rosé
Rosé
Rosé

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]