កម្សាន្ត៖ Suri Cruise ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់តារាសម្ដែង លោក Tom Cruise និង Katie Holmes បានបង្ហាញខ្លួនដ៏ទាក់ទាញ អំឡុងពេល ដើរលេងកម្សាន្តជាមួយនឹងមិត្តភ័ក្តិមួយក្រុម នៅទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យ ខណៈនៅសល់មិនប៉ុន្មានថ្ងៃ មុនពេលឈានចូលវ័យ១៨ឆ្នាំ។
ក្នុងនោះដែរ Suri Cruise បានចេញមកជាមួយនឹង ឈុតអាវយឺតពណ៌ក្រហម សំពត់ពណ៌ស និងស្បែកជើងពណ៌ត្នោត លេងស្ទាយ៍ទម្លាក់សក់ចុះយ៉ាងស្រស់ស្អាត បើទោះបីជា មុខស្ទើរតែគ្មានការតុបតែងក៏ដោយ ក៏ Suri នៅតែលេចធ្លោជាមួយនឹងសម្រស់បែបធម្មជាតិរបស់នាង ។
ជាពិសេស គេមើលឃើញថា Suri តែងតែបង្ហាញនូវស្នាមញញឹមយ៉ាងស្រស់ស្រាយ ពេលជជែកជាមួយមិត្តភក្តិ ដែលធ្វើឲ្យសម្រស់របស់នាង កាន់តែស្រស់ស្អាតមានមន្តស្នេហ៍មួយកម្រិតទៀត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]