កូរ៉េខាងត្បូង៖ Rosé ដែលជាតារាចម្រៀងមានសម្រស់ស្រស់ស្អាតម្នាក់ក្នុងក្រុម BLACKPINK តែងតែត្រូវអ្នកគាំទ្រសរសើរជារឿយៗនូវសម្រស់ដ៏ចែងចាំងដូចតុក្កតារបស់នាង ព្រោះសក់របស់នាងតែងតែលាបពណ៌ទង់ដែងជានិច្ច។
ថ្មីៗនេះ នាថ្ងៃទី១៥ខែមេសាកន្លងទៅ Rosé បានចេញមកបង្អួតភាពស្រស់ស្អាតសាជាថ្មី នៅពេលនាងបានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធហាងរបស់ Sulhwasoo ដែលនាងជាអ្នកតំណាង ដោយក្នុងនោះមានការកោតសរសើរក៏ដូចជាស្វាគមន៍យ៉ាងកុះករពីអ្នកគាំទ្រ។
ក្នុងនោះ Rosé បានបង្ហាញខ្លួនជាមួយនឹងរ៉ូបពណ៌ខ្មៅ សម្រុងត្រឹមពាក់កណ្ដាលភ្លៅ និងដៃវៀល មានកអក្សរ U ដែលពិតជាស្រស់ស្អាតទាន់សម័យមានបូរូបផ្កាកុលាបពណ៌ខ្មៅនៅតហរង់កដៃ ប៉ុន្តែអ្វីដែលអ្នកគាំទ្រសង្កេតឃើញថាប្លែកនោះគឺនាងបានគាបសក់ទឹករលកបែបផ្នត់ធំៗ ហើយចងឡើងពាក់កណ្ដាលក្បាល ទម្លាក់វាឲ្យវែងប្រះស្មា មើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន មើលមួយភ្លែតអាចនឹងច្រឡំថាជាតុក្កតា៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]