កម្សាន្ត៖ កាលពីកំឡុងថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិកន្លងទៅនេះ មហាជនមានការបញ្ចេញប្រតិកម្មខឹងសម្បារទៅកាន់ពិធីការនីដ៏ល្បីល្បាញ អ្នកនាង គង់ ច័ន្ទស្រីមុំ តាមរយៈការបង្ហោះរូបភាពដំណើរកម្សាន្តលេងសង្ក្រាន្តនៅឯប្រទេសថៃ ខណៈមិនលេងនៅប្រទេសកំណើតខ្លួន។

 គង់ ច័ន្ទស្រីមុំ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងទទួលការរិះគន់ដ៏ច្រើនលើសលុបរហូតដល់ថ្នាក់ មានការបោះឆ្នោតពីមហាជន ដើម្បីឲ្យរូបនាង ចាកចេញពីកម្មវិធី 3Fun ទៀតផង ដោយនាំគ្នាប្រើប្រាស់ Hashtag នៅក្នុងគណនីហ្វេសប៊ុកថា #cancelKongChanSreyMomfrom3funCambodia ដែលក្លាយជាប្រធានបទដ៏ក្ដៅគគុក នាំគ្នាជជែកវែកញ៉ែកផងដែរ។

 គង់ ច័ន្ទស្រីមុំ

ចំណែកឯ មូលហេតុដែលធ្វើឲ្យមហាជនប្រតិកម្មខ្លាំងយ៉ាងនេះ ក៏ព្រោះតែមានអ្នកបង្កើតវេទិកាជនជាតិថៃម្នាក់ បានមកលេងស្រុកខ្មែរក្នុងថ្ងៃចូលឆ្នាំ ហើយក៏ធ្វើការរិះគន់ចំពោះខ្មែរ វាយប្រហារយ៉ាងខ្លាំងៗ ឬឯតារាស្រុកខ្មែរវិញ ទៅលេងស្រុកថៃយ៉ាងសប្បាយទៅវិញ។

 គង់ ច័ន្ទស្រីមុំ

បើក្រឡេកទៅមើល ខាងកម្មវិធី 3fun វិញ ក៏ចេញសារមួយដើម្បីរំងាប់អារម្មណ៍ប្រិយមិត្តដែរថា "ជូនចំពោះបងប្អូនទាំងអស់គ្នា សូមបងប្អូនស្ងប់អារម្មណ៍បន្តិចណា សុំទុកពេលបន្តិច យើងនឹងធ្វើការឆ្លើយតបបងប្អូនឆាប់ៗនេះ ! ក្នុងស្ថានភាពនេះ សូមបងប្អូនយោគយល់ណា"។

 គង់ ច័ន្ទស្រីមុំ

យ៉ាងណាមិញ មកទល់នឹងថ្ងៃនេះ សាមីខ្លួន គង់ ចន្ទ័ស្រីមុំ បានលុបរូបភាពទាំងនោះ ចេញពីបណ្ដាញសង្គមរួចហើយ ដោយឡែកនាងមិនបានបញ្ចេញមតិតបត ឬ ធ្វើការសុំទោស ក៏ដូចជាអះអាងអ្វីឡើយ ខណៈអ្នកគាំទ្រមួយចំនួនក៏កំពុងរង់ចាំការឆ្លើយតបពីតារាស្រីរូបនេះដូចគ្នា៕

 គង់ ច័ន្ទស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]