កំពង់ចាម៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃកន្លងមកថ្មីៗនេះ ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត សរុបប្រមាណ ៥លាន៣សែននាក់ នេះបើយោងតាម ការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម រយៈពេល ៤ថ្ងៃ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត សរុបជាង ៥លាន៣សែននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍របស់លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា នេះថា ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៤ថ្ងៃ ខេត្តកំពង់ចាម បានទទួលភ្ញៀវទេសចរ មកចូលរួមលេងកម្សាន្ត នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅ ក្នុងខេត្តកំពង់ចាម សរុបប្រមាណ ៥ ៣៥៥ ៦៥៥ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានចំនួន ៥១៤ នាក់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]