រាជធានីភ្នំពេញ ថ្ងៃទី11 ខែមេសា ឆ្នាំ2024៖ កាន់តែកៀកចូលដល់ខែចេត្រ ដែលជារដូវកាលបុណ្យចូលឆ្នាំខ្មែរ អាកាសធាតុកាន់តែឡើងកម្តៅក្តៅខ្លាំង ឯក្រុមហ៊ុន គោលជល់ ក៏បានរកឃើញអ្នកឈ្នះរង្វាន់ធំកាន់តែច្រើន នៅក្នុងត្រីមាសទីមួយដើមឆ្នាំ 2024 នេះ ដែលមានអតិថិជនឈ្នះរង្វាន់ធំសរុបរហូតដល់ 72នាក់ ក្នុងនោះមានអ្នកឈ្នះម៉ូតូហុងដាឌ្រីមចំនួន 37នាក់ និងអ្នកឈ្នះប្រាក់ 10លានរៀល ចំនួន 35នាក់ ជាមួយនឹងកម្មវិធីឈ្នះរង្វាន់ពីគោជល់ ផ្គុំក្រវិលកំប៉ុង 3 ឈ្នះមហារង្វាន់ រង្វាន់សរុប 2ពាន់លានរៀល ហើយថ្មីៗនេះ គោជល់ ទើបបានរៀបចំពិធីប្រគល់រង្វាន់ធំដល់អតិថិជនឈ្នះម៉ូតូហុងដាឌ្រីមចំនួ ន 10នាក់ និងអ្នកឈ្នះទឹកប្រាក់ 10លានរៀល ចំនួន 10នាក់ នៅផ្សារបេនឡាន ក្នុងទីរួមខេត្តកំពង់ស្ពឺ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងព្រឹត្តិការណ៍ប្រគល់រង្វាន់ដ៏រំភើបរីករាយរបស់ គោជល់ ក៏មានការចូលរួមពីប្រជាជន សាច់ញាតិអ្នកឈ្នះរង្វាន់ ក៏ដូចជាអតិថិជនគោជល់ ជាច្រើននាក់ បង្កើតនូវបរិយាកាសអ៊ូរអរ និងសប្បាយរីករាយហ៊ោកញ្ជ្រៀវ ជាមួយនឹងពិធីករពូកែវោហារសព្ទ ហ៊ាទី ដើម្បីអបអរសាទរដល់អ្នកមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់គោជល់ ទាំង 20នាក់ ជាមួយនឹងកម្មវិធី ផ្គុំក្រវិលកំប៉ុងគោជល់ ឈ្នះមហារង្វាន់នៅទូទាំងប្រទេសកម្ពុជារហូតដល់ចុងឆ្នាំ 2024។

រូបភាព

ក្នុងនោះ លោក ហ៊យ ហឿន ប្រធានផ្នែកលក់ប្រចាំខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា លោកមានអារម្មណ៍សប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់គ្នា ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំង គោជល់ និងចាត់ទុកគោជល់ជាថាមពលជំរុញដ៏ខ្លាំងក្លា ក្នុងការបំពេញកិច្ចការប្រចាំថ្ងៃរបស់អ្នកគ្រប់ៗគ្នា បានដល់គោដល់ និងជោគជ័យ ដូចនេះហើយ ក្រុមហ៊ុន គោជល់ តែងតែរៀបចំនូវកម្មវិធីផ្តល់សំណាងឈ្នះរង្វាន់ធំៗ ព្រោះចង់បង្កើតស្នាមញញឹម និងភាពសប្បាយរីករាយដល់ក្រុមគ្រួសាររបស់អតិថិជនគោជល់ទូទាំងប្រទេស។

រូបភាព

លោក ហ៊យ ហឿន បន្តថា នៅក្នុងត្រីមាសទីមួយដើមឆ្នាំនេះ ក្រុមហ៊ុន គោជល់ បានផ្តល់ភាពភ្ញាក់ផ្អើល ចែករង្វាន់ធំជូនដល់អតិថិជនយ៉ាងច្រើនចំនួន 3 លើកហើយ ដែលលើកទីមួយនៅក្រុងតាខ្មៅ លើកទីពីរនៅខេត្តតាកែវ និងលើកនេះនៅខេត្តកំពង់ស្ពឺរបស់យើង។

រូបភាព
រូបភាព

តបនឹងទឹកចិត្តរបស់ក្រុមហ៊ុន លោក ខាំ វុធី  ជាអ្នកបើកបររថយន្តតាក់ស៊ី នៅខេត្តកំពង់ស្ពឺ បានបង្ហាញពីអារម្មណ៍ដ៏រំភើបខ្លាំង ដែលលោកមានសំណាងក្លាយជាម្ចាសរង្វាន់ធំម៉ូតូហុងដាឌ្រីម មួយគ្រឿង ព្រោះ លោកកំពុងតែត្រូវការម៉ូតូមួយគ្រឿងឱ្យកូន ដើម្បីបន្តការសិក្សានៅភ្នំពេញ នេះជាសំណាងដ៏អស្ចារ្យ ដែលជីវិតលោកមិនធ្លាប់ទទួលបាន សំណាងនេះពិតជាជួយផ្តល់ភាពសប្បាយរីករាយដល់គ្រួសារលោក ដែលមិនអាចបំភ្លេចបាន ហើយលោក និងភរិយា ចូលចិត្តញ៉ាំគោជល់ណាស់ ក្រោយបាយថ្ងៃត្រង់ ព្រោះ គោជល់ រសជាតិឆ្ងាញ់ ហើយជួយផ្តល់កម្លាំងឱ្យលោកធ្វើការ និងបើកបរដោយស្មារតីប្រុងប្រយ័ត្ន និងមានសុវត្ថិភាព។

រូបភាព
រូបភាព

ជាមួយភាពរំភើប ពោរពេញដោយស្នាមញញឹម ក្នុងពេលទទួលបានរង្វាន់ពីគោជល់ ដោយឈ្នះទឹកប្រាក់ 10លានរៀល បងស្រី សេង ហ័ន អ្នកលក់ភេសជ្ជៈនៅ ភ្នំពេញ ក៏បានចែករំលែកភាពសប្បាយរីករាយនេះថា នេះ​ជាលើកដំបូងក្នុងជីវិតបងស្រីហើយ ដែលមានសំណាងឈ្នះរង្វាន់រហូតដល់ 10លានរៀល ដោយបងស្រី តែងតែសន្សំក្រវិលកំប៉ុងគោជល់ ក្រោយពេលគាស់ញ៉ាំពេលថ្ងៃរសៀល បងស្រីមិននឹកស្មានថាទីបំផុត បងអាចស្វែងរកផ្នែកទាំង3នៃក្រវិលកំប៉ុង ទទួលបានសំណាងក្លាយជាម្ចាស់ទឹកប្រាក់ 10លានរៀលពីគោជល់ពិតមែន។

រូបភាព

ភាពរំភើបរីករាយដែលកើតឡើងពីការទទួលបានសំណាងឈ្នះរង្វាន់ ពី គោជល់ នឹងកើតឡើងជាបន្តបន្ទាប់ ព្រោះកម្មវិធី «ផ្គុំ 3ក្រវិលកំប៉ុង ឈ្នះរង្វាន់មហារង្វាន់ រង្វាន់សរុបរហូតដល់ 2,000,000,000 រៀល» នឹងបន្តស្វែងរកអ្នកឈ្នះរង្វាន់ជាច្រើននាក់ទៀតទូទាំងប្រទេស រហូតដល់ចុងឆ្នាំ 2024 ជាពិសេសនោះ នារដូវកាលបុណ្យចូលឆ្នាំខ្មែរនេះតែម្តង កុំភ្លេចទិញគោជល់ទៅពិសា និងទិញផ្ញើជូនដល់គ្រួសារនៅស្រុកផង ព្រោះអ្នកអាចនាំសំណាងចូលគ្រួសារ និងអបអរសង្ក្រាន្តឆ្នាំថ្មីទាំងអស់គ្នា។

ទិញគោជល់ពិសា ទទួលបានទាំងរសជាតិឈ្ងុយឆ្ងាញ់ ផ្តល់នូវថាមពលជំរុញដ៏ខ្លាំងក្លា ជាមួយនឹងភាពរំភើបដ៏ពិសេស រាល់ពេលអ៊ុតមើលបាតក្រវិលកំប៉ុងគោជល់របស់អ្នក រួចផ្គុំ 3 ក្រវិលកំប៉ុង អ្នកនឹងមានសំណាងក្លាយជាអ្នកឈ្នះមហារង្វាន់ដ៏អស្ចារ្យ ពីគោជល់។

អំពីក្រុមហ៊ុន TCP Group

TCP Group គឺជាក្រុមហ៊ុនភេសជ្ជៈ និងអាហារឈានមុខគេក្នុងប្រទេសថៃ និងជាម្ចាស់ម៉ាកភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញបំផុតរបស់ពិភពលោក “គោជល់” ជាមួយគ្រួសារ Yoovidhya ដែលត្រូវបានគេស្គាល់ថាជា "ក្រុមហ៊ុននៃម៉ាកផលិតផលដ៏អស្ចារ្យ" ក្រុមហ៊ុនមានផលប័ត្រផលិតផលចម្រុះ និងសកម្មនៅក្នុងទីផ្សារចំនួន 14 នៅអាស៊ី ដែលមានបុគ្គលិកជាង 5,000 នាក់នៅទូទាំងពិភពលោក។ នៅក្នុងប្រទេសថៃ ក្រុមហ៊ុនក៏ទទួលបានភាពជោគជ័យពីការចែកចាយរបស់ខ្លួន OEM អាជីវកម្មម៉ាស៊ីនលក់ទំនិញ និងសេវាកម្មធ្វើឱ្យទីផ្សារសកម្ម។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]