កូរ៉េខាងត្បូង៖ ក្រោយចែកផ្លូវជាមួយ YG Entertainment ពាក់ព័ន្ធនឹងសកម្មភាពទោលរួចមក Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថា ODD ATELIER និងបាននឹងកំពុងសិក្សាទៅលើការចេញបទចម្រៀងថ្មីផងដែរ។


យ៉ាងណាមិញ ថ្មីៗនេះ Zico ក៏បានបង្ហើបឲ្យដឹងដែរថា Jennie នឹងសហការជាមួយលោកក្នុងការធ្វើបទចម្រៀងថ្មីជាមួយគ្នា ដែលធ្វើឲ្យអ្នកគាំទ្រពិតជាមានការរំភើប ចង់ស្ដាប់បទចម្រៀងថ្មីនេះខ្លាំងណាស់។


ស្រាប់តែ កាលពីថ្ងៃទី១៨ខែមេសាកន្លងទៅនេះ Zico បានបង្ហោះវីដេអូខ្លួននៅជាមួយ Jennie ក្នុងបន្ទប់ថតសំឡេងមួយ ដែល Jennie ក៏បានច្រៀងមួយផ្នែកនៅក្នុងបទថ្មីនោះផងដែរ ដែលបទនោះមានឈ្មោះថា "SPOT" ដែលគេជឿថាបទនេះនឹងត្រៀមចេញនៅចុងខែនេះឯង៕



Sneak peek #ZICO #JENNIE pic.twitter.com/sW7qSpehxV
— KOZ ENTERTAINMENT OFFICIAL (@KOZ_Entofficial) April 18, 2024
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]