កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី 16 ខែមេសា តារាសម្ដែង Byeon Woo Seok បានចូលរួមបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ភាសន៍តារាដ៏ល្បីល្បាញរបស់កូរ៉េគឺ Jewel Box ដែលធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំងទៅលើកិច្ចសម្ភាសន៍មួយនេះ។
នៅក្នុងនោះ Woo Seok បានប្រាប់ថា "ខ្ញុំចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូតរបស់ខ្ញុំដំបូង ហើយក្រោយមកក៏សម្រេចចិត្តបន្តការសម្ដែងនៅពេលខ្ញុំជានិស្សិតមហាវិទ្យាល័យអាយុ 20 ឆ្នាំ"។ ទោះជា Byeon Woo Seok កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងក៏ដោយ ប៉ុន្ដែលោកបានទម្លាយថា ការចាប់ផ្ដើមសម្ដែងរបស់មិនរលូនដូចការមើលឃើញនោះទេ។
ជាពិសេស លោកបានទម្លាយថា "ខ្ញុំត្រូវបានគេច្រានចោលបន្ទាប់ពីការ audition ជាងមួយរយដង។ ខ្ញុំនៅតែបន្តបរាជ័យ។ ទោះបីជាខ្ញុំព្យាយាមយ៉ាងណាក៏ដោយ ខ្ញុំបរាជ័យស្ទើរតែរាល់ការ audition ដែលខ្ញុំបានព្យាយាម។ ប៉ុន្តែនៅពេលដែលខ្ញុំបន្តព្យាយាម ខ្ញុំបានចាប់ផ្តើមឆ្លងកាត់ការ audition មួយចំនួន។ អ្វីៗបានចាប់ផ្តើមធ្លាក់ចុះ មួយ មួយជំហានម្តងៗ។”
ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ Woo Seok មិនបោះបង់ចោលការព្យាយាមរបស់លោកនោះដែរ បើទោះបីជាលោកអស់កម្លាំងចិត្តក្នុងការបន្ដក៏ពិតមែន។ ជាលទ្ធផល តារាសម្ដែងរូបសង្ហារនេះ បានចាប់ផ្ដើមទទួលបានពាក្យសរសើរ និង មានអ្នកគាំទ្រ ជាបន្ដបន្ទាប់ ក្រោយពីលោកបានសម្ដែងនៅក្នុងរឿងភាគ 20 Century girl កាលពីឆ្នាំ 2020 កន្លងមកនេះ៕
ប្រភព៖ SBS Stars
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]